អង់គ្លេសនឹងហាមជនសង្ស័យដែលពាក់ពន្ធ័នឹងការស្លាប់របស់អ្នកកាសែតKhashoggi មិនឲ្យចូលក្នុងប្រទេសខ្លួន
| ព័ត៌មានអន្តរជាតិ
SHARE

អង់គ្លេស៖ នៅថ្ងៃពុធទី២៤ ខែតុលា នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បាននិយាយថា អង់គ្លេសនឹងរារាំងជនសង្ស័យ ទាំងអស់ ដែលពាក់ពន្ធ័នឹងឃាតកម្មទៅលើអ្នកសារព័ត៌មានជនជាតិអារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi មិនអោយចូល ក្នុងចក្រភពអង់គ្លេសឡើងយ។ លោកស្រីនាយករដ្ឋមន្ត្រី បន្ថែមថា លោកស្រីនឹងនិយាយរឿងនេះ ទៅកាន់ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីតនៅពេលក្រោយ។

សូមជំរាបថា អ្នកសារព័ត៌មានជនជាតិអារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi ត្រូវបានគេ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រៀបចំគម្រោង សម្លាប់នៅក្នុងអគារអគ្គកុងស៊ូលអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅពេលដែលគាត់ត្រូវ បានគេកោះហៅ អោយទៅទទួលយកឯកសាររៀបអាពាហ៌ពិពាហ៌ជាមួយគូដណ្តឹងរបស់ខ្លួន។បន្ទាប់ពីលោកបានបាត់ខ្លួន ជាងបីសប្ដាហ៍ អាជ្ញាធរ តួកគីក៏បានបើកការស៊ើបអង្កេត ហើយក៏រកឃើញសាកសពរបស់លោក ហើយទីបំផុត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏បានចេញមុខ សារភាពថា ខ្លួនពិតជាបានបញ្ជូនភ្នាក់ងារជាច្រើនរូបទៅកាន់ប្រទេសតួកគីដើម្បីសម្លាប់លោក Jamal ពិតប្រាកដមែន ប៉ុន្តែបាន បដិសេដថា ករណីនេះមិនជាប់ពាក់ពន្ធ័នឹងព្រះមហាក្សតនិងរាជបុត្រស្នងរាជឡើយ។

សូមជំរាបថា លោកJamal Khashoggi ជាអ្នករិះគន់ដ៏លេចធ្លោមួយរូបដែលប្រឆាំងទៅនឹងការដឹកនាំ ព្រះអង្គម្ចាស់ Mohammed bin Salman ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត និងជាអ្នកនិពន្ធអត្ថបទព័ត៌មានរបស់កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ ត្រូវបានគេបញ្ជាក់ថា ត្រូវបានគេសំលាប់ ដោយកាប់ចិញ្ច្រាំនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី២ ខែតុលា។

លោកប្រធានាធិបតីអាមេរិក ,លោកស្រីអធីការបតីអាល្លឺម៉ង់ និងមេដឹកនាំពិភពលោកជាច្រើនរូប បានចាត់ទុក ការសម្លាប់អ្នកកាសែតរូបនេះថា ជាសកម្មភាព ដ៏សាហាវឃោឃៅជាទីបំផុត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation