តម្លៃម្រេចនៅវៀតណាមបានធ្លាក់ចុះខ្លាំងប៉ុន្តែបរិមាននាំចេញបានកើនឡើង
| ព័ត៌មានជាតិ
SHARE

យោងតាមការអោយដឹងពីសមាគមម្រេចវៀតណាម VPA នៅត្រីមាសទី១ឆ្នាំ២០១៨នេះ តម្លៃម្រេចបានធ្លាក់ចុះអត្រាដល់ទៅ៣០%ឯណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។

តម្លៃម្រេចខ្មៅបានធ្លាក់ចុះពី៥.៨ដុល្លារក្នុង១គីឡូក្រាមកាលពីខែមករាឆ្នាំ២០១៧ មកនៅត្រឹមតែជាង៣ដុល្លារប៉ុណ្ណោះក្នុង១គីឡូក្រាមនៅដើមឆ្នាំនេះ។

ស្របពេលជាមួយគ្នាទិន្នផល និងការនាំចេញម្រេចរបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំង ក្នុងនោះ ការនាំចេញម្រេចរបស់វៀតណាមកាលពីឆ្នាំមុនសម្រេចបរិមាណ២១ម៉ឺន៥ពាន់តោន កើនឡើងអត្រាដល់ទៅ២០% ប៉ុន្តែប្រាក់ចំណូលពីការនាំចេញម្រេចវិញសម្រេចបានត្រឹមតែ១ពាន់១រយលានដុល្លារនោះទេដោយវាបានធ្លាក់ចុះអត្រារហូតដល់ទៅ២២%ឯណោះ។

ការធ្លាក់ចុះតម្លៃម្រេចនាពេលនេះ គឺបណ្តាលមកពីកំណើនការដាំដុះម្រេចជារួមនៅទូទាំងពិភពលោក។ វៀតណាមផលិតម្រេចបានបរិមាណ២៤ម៉ឺនតោនឬស្មើនឹង៤៨% នៃផលិតកម្មសរុបទូទាំងពិភពលោក។

សូមបញ្ជាក់ថា ការនាំចេញម្រេចរបស់ប្រទេសវៀតណាមនៅក្នុងឆ្នាំ២០១៨នេះ រំពឹងថា នឹងសម្រេចបានបរិមាណប្រហាក់ប្រហែលគ្នានឹងបរិមាណនៃការនាំចេញកាលពីឆ្នាំមុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation