មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្ដវៀតណាមស្នើសុំប្រធានរដ្ឋភាកម្ពុជា ជួយគាំពារដល់អនិកជននិងអ្នកវិនិយោគិនវៀតណាមដែលកំពុងបោះទុនវិនិយោគនិងប្រកបរបរទទួលទាននៅកម្ពុជាដោយស្របច្បាប់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយលោកជំទាវ ជុង ធីម៉ាយ (Truong Thi Mai) សមាជិកការិយាល័យ លេខាមជ្ឈិមបក្ស និងជាប្រធាន គណចលនាមហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម។


បន្ទាប់ពីចប់ជំនួបពិភាក្សា ឯក ឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបនោះ លោកជំ ទាវ ជុង ធីម៉ាយ សមាជិកការិយាល័យ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម បានជម្រាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា កម្ពុជា -វៀត ណាម មានទំនាក់ទំនងការ ទូតល្អជាមួយគ្នាយូរមកហើយ។ នៅក្នុងដំណាក់កាលថ្មីនេះប្រទេសទាំងពីរបន្តរួមគ្នា កសាង និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត លើកកម្ពស់ជីវភាពប្រជាជនប្រទេសទាំងពីរ។


នៅក្នុងឱកាសនោះដែរលោកជំ ទាវ ជុង ធីម៉ាយបានស្នើសុំសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជួយបន្តនិងគាំទ្រចំពោះអនិកជនវៀតណាមទាំងអស់ដែលកំពុងរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយគាំពារ ដល់អ្នកវិនិយោគិនវៀតណាមដែលកំពុងបោះទុនវិនិយោគ និងប្រកបរបរទទួលទាននៅកម្ពុជាដោយស្របច្បាប់។

លោកជំទាវជុង ធីម៉ាយ បានបញ្ជាក់ថា, ក្រុមហ៊ុនវៀតណាមនៅកម្ពុជា មានគម្រោងបោះទុនវិនិយោគចំនួន២០៦គម្រោងដែលមានទំហំទឹកប្រាក់ ប្រមាណជាង ៣.០០០លានដុល្លាអាមេរិក ។ការដោះដូរពាណិជ្ជកម្មនៃប្រទេស ងពីរ(កម្ពុជា -វៀតណាម) ក៏មានការរីកចម្រើន ខ្លាំងដែលទិសដៅនៃប្រទេសទាំងពីរជំរុញការដោះដូរពាណិជ្ជកម្មឲ្យ បាន ទំហំទឹកប្រាក់ ៥.០០០ លានដុល្លាអាមេរិកនៅពេល អនាគត។ 


ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍លើកឡើងថា,ស្ថិតក្នុង ដំណាក់ កាលថ្មីនេះ កម្ពុជា-វៀតណាមបានបន្តសហការគ្នាដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់ តែ រីកចម្រើនថែមទៀតលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនទំាងសងខាង។ ប្រទេសទាំងពីរបានខិតខំពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែស្អិតល្មួត ស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ។សម្តេចហេង សំរិន បញ្ជាក់ថា ទំាងនេះមិនគ្រាន់តែបាន ផ្តល់នូវវឌ្ឍនភាព វិបុលភាពសម្រាប់ប្រជា ជាតិទំាងសងខាងប៉ុណ្ណោះ ទេ ប៉ុន្តែបានរួម ចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទំាងក្នុងតំបន់ និងសកលលោកផងដែរ៕អត្ថបទ៖វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation