FBI៖ការវិភាគបឋមទៅលើម្សៅព៌ណ ស នៅក្នុងគ្រាប់បែកច្នៃដែលរកឃើញក្នុងទីក្រុង New York មិនមែនជាអាវុធជីវសាស្ត្រទេ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ប្រភពពីអ្នកស៊ើបអង្កេតរបស់FBI បាននិយាយថា មកថ្ងៃសុក្រនេះ ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមតាមរក អ្នកនៅពីក្រោយការបញ្ជូនកញ្ចប់គ្រាប់បែកច្នៃជាបន្តបន្ទាប់ ទៅកាន់អ្នកនយោបាយអាមេរិក និងបុគ្គលល្បីៗ មកពី គណបក្សប្រជាធិបតេយ្យ នៅក្បែរទីក្រុងម៉ៃអាមី នៅរដ្ឋផ្លរីដា។

កញ្ចប់ដែលគេសង្ស័យថា ជាគ្រាប់បែកជាច្រើនគ្រាប់ត្រូវបានគេផ្ញើទៅកាន់ទីតាំងជាច្រើននៅទីក្រុងញូវយ៉ក ដែលក្នុងកញ្ចប់នោះ មានម្សៅពណ៌ស ប៉ុន្តែជំនួយការរបស់ FBI លោក William Sweeney បានថ្លែងនៅសន្និសីទមួយក្នុងទីក្រុងញូវយ៉កថា ការវិភាគដំបូងបានបង្ហាញថា វាមិនមែនជាការគំរាមកំហែងជីវសាស្រ្តទេ។

យោងតាមការិយាល័យសហព័ន្ធស៊ើបអង្កេតសហព័ន្ធបាននិយាយថា កញ្ចប់គ្រាប់បែកច្នៃត្រូវបានគេបញ្ជូនជាបន្តបន្ទាប់ ទៅកាន់អ្នកនយោបាយ និងបុគ្គលអាមេរិកល្បីៗចំនួន ០៨នាក់ ក្នុងនោះរួមមានទាំងអតីតអនុប្រធានាធិបតីអាមេរិកលោក (Joe Bidden) និងតារាសម្ដែង Robert De Niro ដែលអ្នកទាំងពីរគឺជាអ្នកទទួលបានកញ្ចប់គ្រាប់បែកច្នៃចុងក្រោយគេ។ ដោយឡែក មន្ត្រីអាមេរិកជាច្រើននាក់ក៏បានបញ្ជាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយដែរថា កញ្ចប់គ្រាប់បែកច្នៃចុងក្រោយនេះ គឺមានប្រភពមក ពីរដ្ឋផ្លូរីដា។

គួរបញ្ជាក់ថា ការផ្ញើកញ្ចប់គ្រាប់បែកច្នៃ (មិនផ្ទុះ) ទៅកាន់អ្នកនយោបាយបក្សប្រជាធិបតេយ្យកើតមានឡើងនៅចំពេល សហរដ្ឋ អាមេរិក កំពុងត្រៀមរៀបចំការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ ហើយបើតាម FBI បុគ្គលទាំង ០៨នាក់ខាងលើ ភាគច្រើនអ្នកប្រជាធិបតេយ្យដែលចូលចិត្តរិះគន់លោក ដូណាល់ ត្រាំ ដែលមានដូចជា ,មហាសេដ្ឋីលោក George Soros, អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary Clinton, អតីតប្រធានាធិបតីអាមេរិកលោក Barack Obama, អនុប្រធានាធិបតីអាមេរិកលោក Joe Biden,អតីតនាយក CIA លោកJohn Brennan,អតីតអគ្គរដ្ឋអាជ្ញាលោក Eric Holder,សមាជិកសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វរញ៉ា លោកស្រី Maxine Waters និងតារាសម្ដែង Robert De Niro៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation