ប្រធានាធិបតីអ៊ីរ៉ង់និយាយថា ប្រទេសរបស់លោកនឹងបន្តប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បើទោះបីជាមានការដកខ្លួនរបស់អាមេរិកក៏ដោយ
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសសាន់ រ៉ូហានី (Hassan Rouhani) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកនឹងនៅតែបន្តប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បើទោះបីជាមានការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងដ៏សំខាន់នោះក៏ដោយ។

លោក រ៉ូហានី បាននិយាយថា ប្រសិនបើប្រទេសហត្ថលេខីចំនួន៥ផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរបានធានាថា អ៊ីរ៉ង់នៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនោះ, នោះវានឹងនៅមានវត្តមានដដែល បើទោះបីជាអាមេរិក និងអ៊ីស្រាអែលចង់ឲ្យមានរឿងផ្ទុយពីនេះកើតឡើងក៏ដោយ។
លោក រ៉ូហានី បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតីស្រីលង្កាលោក ម៉ៃស្រ៊ីប៉ាឡា សីរីសេណា (Maitharipala Sirisena) ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២។


ស្របពេលជាមួយគ្នានោះ លោក រ៉ូហានី ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងផងដែរចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលសកម្មភាពនេះត្រូវបានលោកពណ៌នាថាជា ការជាន់ឈ្លីលើក្រមសីលធម៌ និងបទបញ្ញត្តិអន្តរជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation