អ្នកស៊ើបអង្កេតរបស់អ.ស.បនិយាយថា អ្នកកាសែត Khashoggi ជាជនរងគ្រោះនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការពីសំណាក់ អារ៉ាប៊ីសាអូឌីត
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ អ្នកស៊ើបអង្កេតឯករាជ្យម្នាក់របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកកាសែតសញ្ជាតិ អារ៉ាប៊ីសាអ៊ូឌីត លោកស្រី Khashoggi គឺជាជនរងគ្រោះនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការដែលធ្វើឡើងដោយព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។

លោកស្រី Agnes Callamard ដែលជាអ្នកស៊ើបអង្កេតពិសេសលើការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការកាត់ទោសដោយ ខុសច្បាប់ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា ទាំងចំនួនមនុស្ស ដែលពាក់ពន្ធ័ និងមនុស្សដែលត្រូវបានគេសំលាប់នេះ គឺជាភុស្តតាងគ្រប់គ្រាន់ដើម្បី ដាក់បន្ទុកលើប្រទេសអារ៉ាប៊ីសាអូឌីត។ លោកស្រី Agnes បានបញ្ជាក់សារជាថ្មីពីការអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីបញ្ជាក់ពីការរកឃើញ នៃការស៊ើបអង្កេតដោយប្រទេសតួកគីនិងអារ៉ាប៊ីសាអូឌីត។

សូមបញ្ជាក់ផងដែថា នៅថ្ងៃទី២៥ តុលា ទីក្រុងរីយ៉ាដ បានផ្តល់ចម្លើយសារភាពថ្មីមួយទៀត ជុំវិញសំណុំរឿងសម្លាប់លោក Jamal Khashoggi ដោយទទួលស្គាល់ថា ការបាត់បង់ជីវិតនៃអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតរូបនេះ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ី សាអូឌីត នៅតួកគី គឺជារឿងឃាតកម្មរៀបចំទុកជាមុន ហើយមនុស្ស ១៨នាក់ត្រូវបានឃុំខ្លួន។

ជុំវិញរឿងនេះផងដែរ កាលពីថ្ងៃទី២៥ ខែតុលាម្សិលមិញនេះ កូនប្រុសច្បងរបស់លោក Jamal Khashoggi ដែលមានឈ្មោះថា Salah Khashoggi ដែលមានសញ្ជាតិពីរ គឺអាមេរិកនិងអារ៉ាប៊ីសាអូឌីតនោះ បានបានចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាពហើយ ព្រោះថា កន្លងមកនេះលោកមិនអាចចាកចេញពីអារ៉ាប៊ីសាអូឌីតបានឡើយ ក្រោយពីលិខិតឆ្លងដែន របស់លោក ត្រូវបានហាមឃាត់ដោយព្រះរាជាណាចក្រនៅមជ្ឈិមបូព៌ាមួយនេះ កាលពីប៉ុន្មានខែមុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation