ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូងធ្វើដំណើរទៅតំបន់គ្មានយោធាដើម្បីធ្វើការចរចាជាមួយសមភាគីកូរ៉េខាងជើង

image

កូរ៉េ៖ នៅថ្ងៃសុក្រ ទី២៦ ខែតុលានេះ ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង បានចេញដំណើរទៅកាន់តំបន់ព្រំដែន ក្នុងគោលដៅកិច្ចចរចាជាមួយសមភាគីកូរ៉េខាងជើង នៅតំបន់គ្មានយោធាដែលបែងចែកប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីការអនុវត្តន៍កិច្ចព្រមព្រៀងយោធា ដែលបានសម្រេចកាលពីខែកញ្ញា។

ប្រមុខនៃគណៈប្រតិភូកូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ឯក Kim Do-gyun បាននិយាយថា ក្រុមការងាររបស់លោក នឹងប្រឹងប្រែងអស់ពី កំលាំងកាយចិត្តដើម្បីសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងសន្តិភាពអចិន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េនៅក្នុងកិច្ចប្រជុំនោះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានដកអាវុធនិងឆ្មាំនៅតំបន់ Panmunjom កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្រោមកិច្ច ព្រមព្រៀងយោធាកាលពីថ្ងៃទី១៩ ខែកញ្ញានោះ៕