មនុស្សយ៉ាងហោច១៨នាក់ដែលភាគច្រើនគឺជាកុមារបានស្លាប់ ដោយសារជំនន់ទឹកភ្លៀងនៅក្នុងប្រទេសហ្ស៊កដានី
| ព័ត៌មានអន្តរជាតិ
SHARE

ហ្ស៊កដានី៖ ក្រុមអ្នកជួយសង្គ្រោះនិងបុគ្គលិកមន្ទីរពេទ្យបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស១៨ នាក់ដែលភាគច្រើន ជាសិស្សសាលានិងគ្រូបង្រៀនត្រូវបានគេបញ្ជាក់ថា បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយសាតែទឹកជំនន់ដែលបានកើតមាន នៅតំបន់ឆ្នេរសមុទ្រហ្ស៊កដានី នៅពេលដែលពួកគេកំពុងធ្វើដំណើរជាក្រុមទៅកាន់តំបន់រមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងតំបន់នោះ។

មេបញ្ជាការប៉ូលិសលោកឧត្តមសេនីយ Farid al Sharaa បានប្រាប់ទូរទស្សន៍រដ្ឋថា មនុស្សចំនួន៣៤ នាក់ត្រូវបានជួយសង្គ្រោះ នៅក្នុងប្រតិបត្តិការមួយ ដែលមានទាំងការប្រើប្រាស់ឧទ្ធម្ភាគចក្រ ,ប៉ូលិសនិងកងទ័ពរាប់រយនាក់។ ប៉ុន្តែជនរងគ្រោះមួយចំនួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា គ្រួសារនិងសាច់ញាតិរាប់រយនាក់ បានជួបជុំគ្នានៅមន្ទីរពេទ្យមួយ ដើម្បីស្វែងរកព័ត៌មាន លម្អិតអំពីកុមារដែលបាត់ខ្លួន។

អ្នកនាំពាក្យការពារជនស៊ីវិលលោក Iyad al Omar បានប្រាប់ សារព័ត៌មាន Reutersថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈដែលក្រុមអ្នកជួយសង្គ្រោះបាន ប្រើភ្លើងបំភ្លឺ ដើម្បីស្វែងរកជនរងគ្រោះនិងសាកសព នៅតាមច្រាំងថ្ម ក្បែរឆ្នេរសមុទ្រ។

សាក្សីម្នាក់បាននិយាយថា រថយន្តក្រុងមួយដែលដឹកសិស្សសាលា៣៧ នាក់និងគ្រូបង្រៀន៧ នាក់ បានធ្វើដំណើរទៅកាន់ រមនីយដ្ឋានក្បែរតំបន់ឆ្នេរសមុទ្រ ហើយទឹកជំនន់ដ៏ខ្លាំងបានធ្វើអោយរថយន្តក្រុងនោះធ្លាក់ចូលក្នុងជ្រលងភ្នំមួយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation