គ្រួសារមួយដែលមានសមាជិក៥នាក់បានបើកការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយទៅលើទីស្នាក់ការកណ្តាលរបស់ប៉ូលិសនៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ា
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលិសបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីស្នាក់ការកណ្តាលមួយកន្លែងរបស់ប៉ូលិសនៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃច័ន្ទនេះត្រូវបានធ្វើឡើងដោយគ្រួសារមួយមានសមាជិក៥នាក់ដែលបើកបរម៉ូតូ២គ្រឿង។


ករណីនេះបានកើតឡើងបន្ទាប់ពីគ្រួសារមួយទៀតដែលមានសមាជិក៦នាក់បានធ្វើការវាយប្រហារដោយគ្រាប់បែកអត្តឃាតផងដែរទៅលើព្រះវិហារសាសនាគ្រិស្តចំនួន៣កន្លែងនៅក្នុងទីក្រុងមួយនេះកាលពីថ្ងៃអាទិត្យ ដែលត្រូវបានក្រុមរដ្ឋអ៊ីស្លាមអះអាងថាគេជាអ្នកនៅពីក្រោយ។


ប៉ូលិសបាននិយាយថា ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានរួចផុតពីសេចក្តីស្លាប់នៅក្នុងការវាយប្រហារនៅទីស្នាក់ការកណ្តាលរបស់ប៉ូលិសនោះ។
រូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ម៉ូតូ២គ្រឿងបានបើកចូលទៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង បន្ទាប់មកក៏មានការផ្ទុះកើតឡើង ហើយក្រុមអាជ្ញាធរបាននិយាយថា ជនស៊ីវិល៦នាក់ និងមន្ត្រីប៉ូលិស៤នាក់ត្រូវបានរងរបួស។


គួរកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីជាប្រជុំកោះដែលមានមនុស្សរស់នៅប្រមាណ២៦០លាននាក់នោះត្រូវបានគេមើលឃើញនូវការលេចឡើងសាជាថ្មីនៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយការវាយប្រហារជាបន្តបន្ទាប់នៅក្នុងទីក្រុងស៊ូរ៉ាបាយ៉ា (Surabay) បានបង្កើននូវការព្រួយបារម្ភអំពីសក្តានុពលនៃបណ្តាញក្រុមជីហាដនិយម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation