កាំភ្លើងខ្លីទំនើបបាញ់ឲ្យសន្លប់ និងអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតចំនួន៣៥ ដើមត្រូវកម្លាំងគយចល័តបង្ក្រាបនៅ ខេត្តត្បូងឃ្មុំ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ កម្លាំងគយចល័តតំបន់៦ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១១ និង២០ នាទីថ្ងៃត្រង់បាន ស្រាវជ្រាវបង្ក្រាបរថយន្តមួយគ្រឿងពាក់ស្លាកលេខកំពុងឆ្នាំង 3-A0839 នៅផ្លូវចូលទៅព្រំដែន វៀតណាមច្រកទ្វេភាគគ្គី ទន្លេចាម ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យកមករក្សា ទុកនៅស្នាក់ការគយចល័តក្នុងឃុំក្រែក ស្រុកពញាក្រែក ឆែក ឆេរកឃើញកាំភ្លើងខ្លីទំនើបបាញ់ឲ្យសន្លប់ និងអាចបង្ករគ្រោះ ថ្នាក់ ដល់អាយុជីវិត ចំនួន៣៥ ដើម ។


ប្រតិបត្តិការនេះគឺ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការចង្អុល បង្ហាញពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការនិង បង្រ្កាបបទល្មើស ដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត ប្រធានគយចល័តតំបន់៦ សហការជាមួយមន្រ្តីកងរាជ អាវុធ ហត្ថលើផ្ទៃប្រទេស និងមន្រ្តីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ។


តាមការឆ្លើយសារភាពពីមា្ចស់រថយន្តខាងលើបានឲ្យដឹងថា កាំភ្លើងទាំងនេះខ្លួនបានសាងពីរថយន្តមួយគ្រឿង ផ្សេងទៀត នៅផ្សារអូរឡាំពិក ជាមួយទំនិញចំរុះជាច្រើនមុខ ហើយខ្លួនមិន បានដឹងថាជាអាវុធនោះទេ ដោយម្ចាស់ទំនិញ ជួលឲ្យដឹកចេញ ទៅវៀតណាម តាមច្រកព្រំដែនទន្លេចាម ហើយការដឹកជញ្ជូន នេះគឺបានចំនួន៣ជើងមកហើយខណៈជើងទី៤នេះ ក៏ត្រូវ សមត្ថកិច្ចគយចាប់ឃាត់តែម្តង ។


តាបទបញ្ជារបស់អគ្គមេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទស និងមានការសម្របសម្រួលពីលោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំ ម្ចាស់ ទំនិញ និងអ្នកបើកបរ ព្រមទាំងអាវុធខុសច្បាប់ទាំងនេះ បាន ប្រគល់ជូនកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ រក្សាទុកដើម្បីចាត់ ការបន្តតាមនីតិវិធី ។(អត្ថបទ៖ ជឹង សេងឡុង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation