សហគមន៍ជនជាតិដើមសួយ ទទូចសុំអោយអភិវឌ្ឍន៍តំបន់ទឹកក្ដៅពុះពីធម្មជាតិ (ទេរទឹកពុះ)
| ព័ត៌មានជាតិ
SHARE

សហគមន៍កោដូនតី ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយជាទីប្រជុំនៃជនជាតិដើមសួយ បានស្នើអោយអាជ្ញាធរ និងអ្នកទទួលសិទ្ធិ អភិវឌ្ឍន៍ អេកូទេសចរណ៍ ពន្លឿនការ អភិវឌ្ឍនៅតំបន់ រមណីយដ្ឋាន តេទឹកពុះ ដើម្បីទាក់ទាញ អ្នកទេសចរ អោយយមកលេងកាន់តែច្រើន ខណៈបច្ចុប្បន្នគ្មានការអភិវឌ្ឍន៍បន្ថែម ។

រមណីយដ្ឋានតេទឹកពុះ ស្ថិតនៅក្នុងភូមិកោដូនតី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានចម្ងាយ ប្រវែង ប្រមាណ១១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង៧០គីឡូម៉ែត្រ ទីរួមខេត្តកំពង់ស្ពឺ ។

លោក ស៊ុន ស៊ីម ប្រធាន គណៈ កម្មការសហគមន៍ តំបន់ ធនធាន ធម្មជាតិ កោដូនតី បានអោយក្រុមការងារយើងដឹងថា បច្ចប្បន្នទីតាំងរមណីយដ្ឋាន តេទឹកពុះនេះ នៅ ខ្វះខាត ការកែលម្អទាំងផ្នែកសោភណ្ឌភាព ទីធ្លាចំណត សួន ដើមឈើ ធុងសំរាម កាញ្ចុសទទួលភ្ញៀវ និងផ្លូវ ជាដើម ។

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរទៅកំសាន្តនៅ តំបន់រមណីយដ្ឋាន តេទឹកពុះ ជារៀងរាល់ថ្ងៃ ជាពិសេស ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ ព្រោះ តំបន់នេះគេមានជំនឿលើបារមីម្ចាស់ទឹក ម្ចាស់ដី របស់ លោកយាយតេ និងទឹកក្ដៅពុះពីធម្មជាតិដែលមាន តាំងពីបុរាណកាលមក ។

គួររំលឹកថា បើទីតាំងនេះមានការអភិវឌ្ឍន៍អោយបានល្អគឺនឹងទាក់ទាញភ្ញៀវចាប់អារម្មណ៍កាន់តែច្រើនមកកំសាន្ត ដែលនឹងផ្តល់ឱកាសដល់ពលរដ្ឋសហគមជនជាតិដើមសួយ ទទួលបានប្រាក់កម្រៃបន្ថែមទ្រទ្រង់ជីវភាពគ្រួសារពួកគាត់ តាមរយៈការលក់ដូរ និងបំរើសេវ៉ាទេសចរណ៍ ៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation