ព័ត៌មានជាតិ

កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្តើមបានមេដាយមាស១គ្រឿងក្នុងការប្រកួត នៅឯប្រទេសចិន

image

យោងតាមការចេញ ផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្តើមបានមេដាយមាស ១គ្រឿងទៀត ជូនប្រទេស ជាតិ ក្នុងការប្រកួត Baili Liujiang International Jetski Open ឆ្នាំ២០១៨ កាលពីថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ នៅសាធារណរដ្ឋប្រជាមានិតចិន។

សូមជម្រាបថា កីឡាករ សាលី អ៊ូមើត ក៏ធ្លាប់ដណ្តើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសា Ski Modified ក្នុងព្រឹត្តិការណ៍កីឡា Asian Games 2018 នៅប្រទេស ឥណ្ឌូណេស៊ី ព្រមទាំងមេដាយមួយចំនួនទៀត៕