សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត៧ពាន់នាក់ នៅស្រុកមុខកំពូល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករនិយោជិតចំនួន ៦,៧៨៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៤ ក្នុងស្រុកមុខកំពូល ខេត្តកំណ្ដាល ដែលពិធីនេះ ធ្វើឡើងនៅក្នុងរោងចក្រ Sixplus Inustry Co.,LTD ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុក មុខកំពូល ខេត្តកណ្តាល ហើយនេះជាលើកទី៧ ដែលសម្ដេចតេជោ បានជួបជាមួយបងប្អូនកម្មករនិយោជិតនៅ ខេត្តកណ្ដាល ។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ចាប់តាំងពីថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន៥៧លើក ដែលមានចំនួនសរុប ទាំងអស់ ៨០ម៉ឺន ៥៦៨នាក់។ ដោយឡែក នេះជាលើកទី៧ សម្រាប់ខេត្តកណ្តាល។

ឯកឧត្តម អ៉ិត សំហេង បានបន្តថា កម្មករនិយោជិត ក្នុងរោងចក្រទាំង៤ ដែលជួបសំណេះសំណាលជាមួយសម្ដេចតេជោ នាឱកាសនេះ មកខេត្តកណ្ដាលចំនួន២ មានកម្មករនិយោជិតចំនួន ៤៨០៣នាក់ និងមកពីរាជធានីភ្នំពេញចំនួន២ មានកម្មករនិយោជិតចំនួន ១៩៨២នាក់ ដែលមានអ្នកវិនិយោគ មកពីប្រទេសចិនចំនួន២, អង់គ្លេស១, និងខ្មែរ១ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣ និងផលិតក្ដារបន្ទះ១ ។ ផលិតផលទាំងអស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករ និយោជិតចំនួន ១៥ម៉ឺន ៥,១៣៨ នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៧២លានដុល្លារ៕អត្ថបទ : សន ពិសិដ្ឋ រូបភាព : អេង សុគុណ, លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation