សម្ដេចតេជោ បន្តជួបជាមួយកម្មករកម្មការិនី នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
| ព័ត៌មានជាតិ
SHARE

ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗមួយចំនួននៅ ក្រៅប្រទេសរួចហើយ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ ៦,៧៨៥នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សម្តេចតេជោមានប្រសាសន៍ថា ពិតណាស់ សុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ត្រូវបានបងប្អូនកូនក្មួយកម្មករសុំឱបថើប និងថតរូបអនុស្សាវរីយ៍។ តាមរូបភាពការគោរពស្រឡាញ់ របស់បងប្អូនកូនក្មួយកម្មករចំពោះ សម្តេចតេជោ គឺមានទំហំធំធេង។ នេះជាសញ្ញាបង្ហាញថាកម្មករមានជំនឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ ដែលបានធ្វើអោយកម្មករមានការងារធ្វើ មានប្រាក់ខែសមរម្យ និងទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើនឡើងៗដែលបានធ្វើអោយជីវភាពរស់នៅកាន់តែធូរធារ។

តាមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចគឺជាក្តីសង្ឃឹមរបស់បងប្អូនកូនក្មួយកម្មករគ្រប់ទីកន្លែង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation