សម្តេចតេជោ ធ្វើបុរេប្រទានសាច់ប្រាក់ជាង២២លានដុល្លារ សម្រាប់បើកឲ្យកម្មករ ដែលថៅកែរត់ចោល
| ព័ត៌មានជាតិ
SHARE

កណ្តាល៖ ក្នុងឱកាសជួបជាមួយកម្មករនៅស្រុកមុខកំពូល ខេត្តកណ្តាល សម្ដេចតេជោ មានប្រសាសន៍ថា គិតមកដល់ពេលនេះ សម្ដេចបានចុះហត្ថលេខា ធ្វើបុរេប្រទានប្រាក់ជាង ២២លានដុល្លារសម្រាប់ បើកឲ្យកម្មករដែលថៅកែ រោងចក្ររត់ចោល។


ជាមួយគ្នានោះ សម្ដេចតេជោ បានអំពាវនាវដល់អ្នកបើករថយន្តដឹកកម្មករ និងប្រជាពលរដ្ឋទូទាំង ប្រទេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយយកសុវត្ថិភាពជាចំបង។

គួររំលឹកថា នៅឆ្នាំ២០១៨នេះ មានរោងចក្រកាត់ដេរមួយចំនួន ដែលគ្រប់គ្រង់ដោយថៅកែជនជាតិចិន បានបោះបង់ចោលអាជីវកម្ម ដោយមិនបានបើកប្រាក់ខែជូនកម្មករ ទើបនាយករដ្ឋមន្រ្តីហ៊ុនសែន សម្រេចធ្វើបូរេប្រទានសាច់ប្រាក់ ជាការបើកប្រាក់ខែឲ្យកម្មករជំនួសឲ្យថៅកែដែលរត់ចោលកម្មករ៕អត្ថបទ៖ហ៊ន សុភក្រ្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation