នៅតាមបណ្តាញសង្គមហ្វេសបុក មានការចាប់ផ្តើមធ្វើយុទ្ឋនាការ ផ្លាស់ប្តូររូបថតផ្ទាល់ខ្លួន និងភ្ជាប់ជាសាររួមថា យើងនាំគ្នាទៅបោះឆ្នោត។
សារដែលគួរឲ្យកត់សំគាល់មាន៣ឃ្លា ឃ្លាទី១ "យើងនាំគ្នាទៅបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិយើង"។ ឃ្លាទី២ "ខ្ញុំទៅបោះឆ្នោតព្រោះខ្ញុំស្រលាញ់ប្រទេសខ្ញុំ" និងឃ្លាទី៣ យើងទៅបោះឆ្នោត ដើម្បីកិត្តិយសជាតិយើង"។
សូមជំរាបថា ថ្ងៃបោះឆ្នោតសកលនៅកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ខាងមុខនេះ៕