នៅថ្ងៃនេះ ប្រទេសឥណ្ឌា បង្ហាញរូបសំណាកដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោកនៅក្នុងរដ្ឋ Gujarat
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌា៖ រូបសំណាកដែលខ្ពស់ជាងគេបំផុតលើពិភពលោក គឺរូបលោក Sardar Vallabhbhai Patel បិតាស្ថាបនាជាតិ ដ៏ល្បីល្បាញ របស់ប្រទេសឥណ្ឌា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី៣១ ខែតុលានេះ ដោយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅក្នុងរដ្ឋ Gujarat ដែលជារដ្ឋកំណើតរបស់លោក Sardarផ្ទាល់តែម្តង ដោយប្រសិទ្ធនាមថា Statue of unity ។

លោក Sardar Patel ត្រូវបានប្រជាជន ឥណ្ឌាដាក់រហ័សនាមថា ជាបុរសដែកថែប ដោយលោកបានតួយ៉ាងសំខាន់ក្នុងការទាមទារឯករាជ្យ ពីចក្រភពអង់គ្លេស បានដោយជោគជ័យ នៅឆ្នាំ១៩៤៧ ហើយបានធ្វើសមាហរណកម្មរដ្ឋជិត ៥០០ អោយរួបរួមជាសហភាព ឥណ្ឌាតែមួយ។


រូបសំណាកលោក Sardar Patel មានកម្ពស់២៤០ម៉ែត្រ ធ្វើពីដែកនិងសំរិទ្ធ ដែលមានទំហំធំពីរដងបើធៀបនឹងរូបសំណាកសេរីភាព នៅក្នុងទីក្រុងNew York និងចំណាយថវិការសាងសង់សរុប ៤២០លានដុល្លារអាមេរិក។ រូបសំណាកនេះបានដណ្តើមយកតំណែង ជារូបចម្លាក់ដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក ពីរបស់រូបបដិមា ព្រះពុទ្ធ នៅខេត្ត Henan របស់ចិនដែលមានកម្ពស់ ១៥៣ម៉ែត្រនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation