ទណ្ឌិត៥២៣នាក់ត្រូវបានស្នើបន្ធូរបន្ថយនិងលើកលែងទោសសម្រាប់ព្រះរាជពិធីបុណ្យអុំទូក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ខែតុលានេះនៅស្ដីការក្រសួងយុត្តិធម៌ មានរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យមើល លើសំណើរ សុំការបន្ថូរ បន្ថយទោស ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ក្រោមអធីបតីភាពឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ពន្ធ័ជាច្រើនរូបទៀត។

លោក សុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន កិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានដឹងថា បុណ្យអ៊ុំទូក ឆ្នាំនេះ មានទណ្ឌិតចំនួន៥២៣នាក់ (ស្រ្ដីចំនួន៣៧នាក់) ត្រូវបានស្នើរសុំការលើកលែងទោស ពីរយៈមណ្ឌលកែប្រែ ចំនួន២៤ខេត្តក្រុងនិងមណ្ឌលកែប្រែ(ម៤)។


ការស្នើសុំនេះខាងក្រសួងយុត្តិធម៌បានអនុវត្តការងារជាច្រើនកន្លងមកហើយនៅរៀងរាល់ពិធីបុណ្យជាតិធំៗដូចជាព្រះរាជពិធីបុណ្យអ៊ុំទូក បុណ្យវិសាខបូជា និងពិធីបុណ្យចូលឆ្នាំជាដើម ប៉ុន្តែ លោក សុច សុផាន់ណារ៉ា បន្តថា ឆ្នាំនេះពិតជាពិសេសខុសពីឆ្នាំមុនៗ ដោយសម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យក្រសួងយុត្តិធម៌ ពិន្យិតមើលលើការបន្ធូរបន្ថយទោសបន្ថែមសម្រាប់ពិធីបុណ្យចំនួន៣ទៀតគឺបុណ្យឯករាជជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យទិវាឈ្នះឈ្នះ ដែលប្រព្រឹត្តទៅនៅថ្ងៃ២៩ ធ្នូ ខាងមុននេះ៕អត្ថបទ៖ ង៉ាន់ សំណាង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation