សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ត្រៀមដាក់ឲ្យរដ្ឋសភាអនុម័ត
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី ១ខែ វិច្ឆិកាឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៏រដ្ឋសភា ហើយបានប្រកាសថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ត្រៀមដាក់ឲ្យរដ្ឋសភាអនុម័ត។


តាមការគ្រោងទុក នៅអំឡុងចុងឆ្នាំ២០១៨នេះ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ សភានឹងធ្វើការអនុម័ត ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការថវិការជាតិ នាឆ្នាំ២០១៩ខាងមុខ។


សូមជម្រាបថា របៀបវារៈ នៃកិច្ចប្រជុំសភាព្រឹកមិញនេះ មានចំនួន៤រួមមាន៖
១-ការពិនិត្យសំណើសុំអនុម័តនូវសេចក្តី ព្រាងច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០១៩។
២-ការពិនិត្យសំណើសុំអនុម័តនូវសេចក្តី ព្រាងច្បាប់ស្តី ទូទាត់ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
៣-ការពិនិត្យសំណើសុំអនុម័តនូវសេចក្តី ព្រាងច្បាប់ស្តី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី(លើការបញ្ជូនអ្នកទោស ទៅវិញ ទៅ មក)។
៤-ការពិនិត្យសំណើសុំអនុម័តនូវសេចក្តី ព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើ៖
(១)-កិច្ចព្រមព្រៀងរវាងព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិប កេង បន្លំពន្ធពាក់ព័ន្ធ លើប្រាក់ចំ ណូល។
(២)-កិច្ចព្រមព្រៀងរវាងព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្តីពីការចៀសវាង ការយក ពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធ លើប្រាក់ចំណូល។
ជាមួយគ្នានេះដែរ គណៈកម្មាធិការចិន្ត្រៃយ៍រដ្ឋសភា និងកំណត់សម័យប្រជុំពេញអង្គរដ្ឋសភានីតិកាលទី៦ នឹងជូនដំណឹងនៅពេលក្រោយ៕(អត្ថបទ៖ វង់ សុភ័ក្ត្រ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation