ឯកឧត្តម ម៉ម ប៊ុនហេង ៖ សាកលវិទ្យាល័យវិទ្យសាស្រ្តសុខាភិបាល ត្រូវបណ្ដុះបណ្ដាលអ្នកជំនាញឲ្យមានស្តងដាកម្រិតជាតិនិងអន្តរជាតិ
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាសបើកបវេសនកាល រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងថា សាកលវិទ្យាល័យវិទ្យសាស្រ្តសុខាភិបាល ត្រូវបណ្ដុះបណ្ដាលអ្នកជំនាញឲ្យមានស្តងដាកម្រិតជាតិនិងអន្តរជាតិ។

ក្រៅពីនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបន្តថាសាកលវិទ្យាល័យត្រូវបង្កើនសមត្ថភាពមន្ត្រីរាជការ និងបុគ្គលិកលើការងារស្រាវជ្រាវដែលមានលក្ខណៈទំនើបនិងទាន់សម័យ ដើម្បីជួយបំពេញបន្ថែមកង្វះខាតផ្នែកភស្តុតាងវិទ្យាសាស្ត្រ ដែលចូលរួមចំណែកពង្រឹងសេវាសុខាភិបាល នៅក្នុងប្រទេស។

ក្នុងឱកាសនោះឯកឧត្តម ក៏បានផ្តាំផ្ញើរ និស្សិតទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនៅពេលដែលចុះធ្វើកម្មសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈ។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមបានចែកប័ណ្ណសរសើរដល់សិស្សនិស្សិតសាស្ត្រាចារ្យ ដែលមានស្នាដៃល្អនៅក្នុងការបណ្ដុះបណ្ដាលដល់និស្សិតពេទ្យ ក៏ដូចជានិស្សិតដែលនិស្សិតឆ្នើមទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការសិក្សាវិជ្ជាជីវៈពេទ្យ៕ អត្ថបទ៖ គង់ វណ្ណះ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation