ព្យុះភ្លៀងដ៏ខ្លាំងបានសម្លាប់មនុស្សយ៉ាងតិច៤០នាក់នៅទូទាំងភាគខាងជើងប្រទេសឥណ្ឌា
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃច័ន្ទថា ព្យុះភ្លៀង និងខ្យល់យ៉ាងខ្លាំងបានបោកបក់នៅទូទាំងភាគខាងជើងប្រទេសឥណ្ឌាដោយបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍, ការបំផ្លាញផ្ទះសម្បែង, ដួលរលំដើមឈើ និងសម្លាប់មនុស្សយ៉ាងតិច៤០នាក់។


ការបាត់បង់ជីវិតភាគច្រើនបានកើតឡើងនៅពេលដែលខ្យល់ និងដើមឈើដែលបាក់បានធ្វើឲ្យអគារដួលរលំ ហើយមនុស្សជាច្រើនត្រូវបានកប់នៅក្នុងកំទេចកំទីអគារ។
នៅក្នុងសង្កាត់បារេលី (Bareilly), ប៉មវិហារអ៊ីស្លាមមួយកន្លែងដែលកំពុងស្ថិតនៅក្រោមការសាងសង់បានបាក់ធ្លាក់ទៅលើមនុស្សមួយក្រុមដែលកំពុងជ្រកនៅទីធ្លាផ្ទះរបស់ពួកគេបណ្តាលឲ្យមនុស្ស៥នាក់បានបាត់បង់ជីវិត។


ក្រុមមន្ត្រីឧតុនិយមបាននិយាយថា ខ្យល់មានល្បឿនរហូតដល់ទៅ១០៩គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃអាទិត្យ។
សេវារថភ្លើងត្រូវបានផ្អាក ហើយជើងហោះហើរជាច្រើនត្រូវបានបង្អែរចេញពីអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងញូ ដេលី (New Delhi) ដោយសារតែព្យុះបានបោកបក់នៅក្នុងទីក្រុងនោះ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យឲ្យរដ្ឋាភិបាលបាននិយាយផងដែរថា មនុស្សយ៉ាងតិច៣៨នាក់បានបាត់បង់ជីវិតនៅក្នុងរដ្ឋអ៊ូតា ប្រាដេស (Uttar Pradesh) ដែលមានប្រជាពលរដ្ឋសរុបជាង២០០លាននាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation