ប្រធានាធិបតីអាមេរិកប្រកាសថា ចំនួនទាហានដល់ទៅ១៥០០០នាក់ អាចនឹងត្រូវបានបញ្ជូនទៅព្រំដែនជាមួយម៉ិកស៊ិក
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ចំនួនទាហានយោធាដែលបានដាក់ពង្រាយនៅតាមព្រំដែនម៉ិកស៊ិកអាចកើនដល់ ១ម៉ឺន ៥ពាន់នាក់។

លោក Donald Trump បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃពុធយ៉ាងដូច្នេះថា «ចំនួនកងទព័របស់យើងនឹងត្រូវដាក់ពង្រាយ ចន្លោះពី ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់នាក់ ដើម្បីយាមល្បាតនៅតាមតំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដើម្បីអនុវត្តន៍ច្បាប់អន្តោប្រវេសន៍។

លោកTrump និយាយថា ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់នៃការហូរចូលនៃជនចំណាកស្រុកដែលធ្វើដំណើរពីអាមេរិកកណ្តាល ខណៈដែលក្រុមចំណាកស្រុកដែលត្រូវគេដាក់ឈ្មោះថា Caravanនោះ បានធ្វើដំណើរមកកាន់តែ កៀកនឹងតំបន់ព្រំដែនអាមេរិក ដែលមានចម្ងាយតែ១៦០០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែន។

លោក Trump សង្កត់ធ្ងន់ថា « សហរដ្ឋអាមេរិកត្រៀមរួចរាល់ហើយ ដើម្បីធ្វើអោយប្រាកដថា ជនអន្តោប្រវេសន៍ទាំងនោះ មិនចូលមកក្នុងប្រទេសរបស់យើងទេ។»

សូមបញ្ជាក់ថា នាបច្ចុប្បន្ននេះ អាមេរិកមានកងទ័ពល្បាតនៅតំបន់ព្រំដែនជាមួយម៉ិកស៊ិកតែ ២១០០នាក់ប៉ុណ្ណោះ ហើយមន្ទីរបញ្ចកោណប្រកាសថា កងទ័ព៥២០០នាក់ទៀត នឹងត្រូវបញ្ជូនទៅទីនោះដើម្បីបំពេញកាតព្វកិច្ចទប់ស្កាត់ជនអន្តោប្រវេសន៍៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation