លោកត្រាំ និង ហ្ស៊ីជីនពីង នឹងជួបគ្នានៅកិច្ចប្រជុំG20 ក្នុងប្រទេសអាហ្សង់ទីន
| ព័ត៌មានអន្តរជាតិ
SHARE

យោងតាមការចុះផ្សាយពីរ៉យទ័រ លោក Xi Jinping ប្រធានាធិបតីចិន និង លោក Donald Trump ប្រធានាធិបតីអាមេរិក បានពិភាក្សាគ្នាតាមខ្សែទូរស័ព្ទ កាលពីម្សិលមិញនេះ អំពីពាណិជ្ជកម្មទ្វេភាគី និងបញ្ហាឧបទ្វីបកូរ៉េ។


ជាមួយគ្នានោះ ភាគីទាំងពីរ ក័៏បានព្រមព្រៀងថានឹងជួបគ្នាជាថ្មីម្តងទៀត នៅកំឡូងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនេះ នៅឯប្រទេសអាហ្សង់ទីន។


នៅពេលនិយាយជាមួយប្រធានាធិបតីចិន លោក Trump អះអាងថា លោកទន្ទឹងរង់ចាំជួបជាមួយលោក Xi Jinping ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 ដើម្បីឲ្យភាគីទាំង២ មានឧិកាសពិភាក្សាស៊ីជម្រៅពីបញ្ហាសំខាន់ៗ។ លោកត្រាំសង្ឃឹមថា ចិននិងអាមេរិក នឹងប្រឹងប្រែងរួមគ្នា ដើម្បីរៀបចំកិច្ចប្រជុំG20។

លោកត្រាំបានបញ្ជាក់ ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាមេរិក ចិន និងចង់បន្តពង្រីកការនាំចេញ ទៅកាន់ប្រទេសចិន។លោកបន្ថែមថា ក្រុមសេដ្ឋកិច្ចប្រទេសទាំងពីរ ចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរ និងការពិគ្រោះយោបល់ ឲ្យបានច្រើន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation