ព័ត៌មានអន្តរជាតិ

វិបត្តិកង្វះប្រេងឥន្ធនៈនៅប្រទេសឡាវ ធ្វើឱ្យពលរដ្ឋតម្រង់ជួរនៅស្ថានីយប្រេងឥន្ធនៈរាប់ម៉ោង

image


ឡាវ៖ វិបត្តិខ្វះប្រេងឥន្ធនៈ កំពុងកើតមាននៅក្នុងប្រទេសឡាវ ដោយរដ្ឋាភិបាល បានបើកកិច្ចប្រជុំបន្ទាន់ កាលពីថ្ងៃទី១២ ខែឧសភា ដើម្បីព្យាយាមរកវិធីរក្សាស្ថិរភាពរូបិយបណ្ណក្នុងស្រុកដែលធ្លាក់ចុះ។
ជាដំណោះស្រាយរយៈពេលខ្លី ធនាគារពាណិជ្ជ ត្រូវបានស្នើឱ្យដោះលែងរូបិយបណ្ណបរទេស សម្រាប់អ្នកនាំចូលឥន្ធនៈមួយចំនួន ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដោយប្រើប្រាស់ប្រាក់ចំណូលពីការលក់ធនធានធម្មជាតិ និងប្រតិបត្តិការរុករករ៉ែ។ ប្រទេសឡាវ ដែលនាំចូលប្រេងឥន្ធនៈពីប្រទេសថៃ និងវៀតណាម នឹងស្វែងរកមធ្យោបាយថ្មីៗ រួមទាំងការទិញប្រេងថោកពីប្រទេសរុស្ស៊ីផងដែរ។
ប្រជាពលរដ្ឋឡាវ បានតម្រង់ជួរគ្នារាប់ម៉ោងនៅស្ថានីយប្រេងឥន្ធនៈ ដើម្បីរង់ចាំចាក់សាំង ដោយសារកង្វះប្រេងឥន្ធនៈ។ អ្នកខ្លះ បានយកធុងទិញសាំងពីអ្នកលក់នៅតាមផ្លូវ ដើម្បីទុកប្រើប្រាស់៕