ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជូនដល់សាខាកាកបាទក្រហមខេត្តកោះកុង

image

កោះកុង៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal GROUP co.Ltd) និងលោកជំទាវ ម៉ៅ ចំណាន បានបរិច្ចាគថវិកាចំនួន ២០.០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២២។

លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងបានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងបុត្រ តាមរយៈលោក ម៉ៅ លីណា តំណាងអ្នកឧកញ៉ា ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមការងារមនុស្សធម៌ នៅក្នុងខេត្តកោះកុង សម្រាប់ពេលនេះ និងពេលកន្លងមក ហើយកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ។

បន្ថែមពីនេះទៀត លោក ម៉ៅ លីណា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន អះអាងថា រូបលោករីករាយ និងពេញចិត្តខ្លាំងណាស់រាល់សកម្មភាពរបស់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ គ្រាជួបទុក្ខលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ។

លោក ឈួន យ៉ាដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងបានលើកឡើងថា អំណោយ និងថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់ សាខាកាកបាទក្រហមខេត្ត នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងទៅដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកជនងាយរងគ្រោះ និងជួបគ្រោះមហន្តរាយផ្សេងៗដោយពិតប្រាកដ៕