សាកសពចំនួន ១៣ ត្រូវបានរកឃើញ និង ២នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបើកធ្លាក់ចូលទន្លេងយ៉ាងសេ
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ សាកសពសរុបចំនួន ១៣ត្រូវបានរកឃើញនិងស្រង់ឡើងលើគោក បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេយ៉ាងសេ នាភាគខាងលិចនៃទីក្រុង Chongqing ប្រទេសចិនកាលពីថ្ងៃអាទិត្យ។

ខណដែលសាកសពទាំងនេះត្រូវបានកំណត់អត្តសញ្ញាណរួចរាល់នោះ អាជ្ញាធរបញ្ជាក់ថា មនុស្ស ២នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។

នៅយប់ថ្ងៃពុធ ក្រុមអ្នកជួយសង្គ្រោះ បានស្រង់យករថយន្ដក្រុង នៅម៉ោងប្រហែល១១ និង៣០នាទីយប់។

រថយន្ដក្រុងនេះបានរេចង្កូតទៅលើផ្លូវម្ខាងទៀត ហើយបានបុកជាមួយរថយន្តមួយគ្រឿងទៀត មុនពេលធ្លាក់ពីស្ពានចូលទៅក្នុងទន្លេកាលពីថ្ងៃអាទិត្យ។

យោងតាមការស៊ើបអង្កេតបានបញ្ជាក់ថា មុនពេលធ្លាក់ចូលទន្លេរថយន្តក្រុងនេះ ដឹកមនុស្សសរុប១៥នាក់ ដែលរួមបញ្ចូលទាំងអ្នកបើកបរផងនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation