សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសវ៉េណេស៊ុយអេឡានិងគុយបា
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ នៅថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មី នៅលើប្រទេសវ៉េណេស៊ុយអេឡា និងប្រទេសគុយបាហើយបានសន្យាថានឹងបន្ថែមទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសនីការ៉ាហ្គ័រ ខណៈដែលរដ្ឋបាល Trump បានដាក់ចេញគោលនយោបាយដ៏តឹងរឹង ចំពោះបណ្ដាប្រទេសនានា ដែលសេតវិមានបានចាត់ទុកថា មេដឹកនាំនៃប្រទេសទាំង៣នេះ ពោរពេញទៅអំណាចដ៏ឃោរឃៅ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានថ្កោលទោសចំពោះប្រទេសទាំងបីនេះ ដោយលោកចាត់ទុកថា ជាប្រទេសដែលប្រើអំណាចជិះជាន់គៀបសង្កត់និងផ្តាច់ការ។ នៅក្នុងសុន្ទរកថាមួយនៅទីក្រុងMiami ក្នុងទីតាំងមួយជនដែលអន្តោប្រវេសន៍រាប់ពាន់នាក់រស់នៅ បន្ទាប់ពីពួកគេភៀសខ្លួនមកពីប្រទេសគុយបា,វ៉េណេស៊ុយអេឡានិងនីការ៉ាហ្គ័រនោះ លោក John Bolton បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនទុកអោយរបបផ្តាច់ការនិងមេដឹកនាំផ្តាច់ការបន្តកើតមានលើផែនដីរបស់យើងទៀតទេ។

ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើប្រទេសវ៉េណេស៊ុយអេឡាគឺបានកំណត់គោលដៅទៅពាណិជ្ជមាសរបស់ប្រទេសនេះ ដោយអាមេរិកបានហាមឃាត់ពលរដ្ឋនិងអង្គភាពនានាមិនឱ្យធ្វើពាណិជ្ជកម្មជួញដូរជាមួយប្រទេសនេះ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានបន្ទោសទៅលើប្រទេសគុយបា ចំពោះការជួយជ្រោមជ្រែងរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ ហើយបានរំលឹកដល់ប្រជាជាតិក្នុងតំបន់ថា គុយបាត្រូវទទួលខុសត្រូវ ចំពោះរឿងទណ្ឌកម្មថ្មីលើប្រទេសវ៉េណេស៊ុយអេឡា នាពេលនេះ។

ដោយឡែក ជុំវិញទណ្ឌកម្មថ្មីលើប្រទេសគុយបាវិញ លោក John Bolton បាននិយាយថា អាមេរិកមានគោលដៅ រារាំងលំហូរសាច់ប្រាក់ទៅដល់យោធារបស់គុយបា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation