កីឡា

Man City ផ្តួល Fullham ឡើងវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ EFL Cup

image

 ក្រុមមេឃខៀវ Man City បានបន្តដំណើរផ្សងព្រេងឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ EFL Cup ក្រោយពីឈ្នះក្រុមភ្ញៀវ Fullham កាលពីយប់មិញ។


ការប្រកួតនេះ ក្រុមលោក Pep Guardiola បានទទួលចូលរួមពីខ្សែបម្រើ Kevin de Bruyne ដែលវិលមកវិញ ក្រោយអវត្តមាន ជិត២ខែ ដោយសាររបួសជង្គង់ ប៉ុន្តែ កីឡាករបែលហ្ស៊ីកក៏រងរបួសម្តងទៀតដែរ ក្នុងជំនួបនេះ។


ជំនួបលើទឹកដីខ្លួនឯង Etihad Stadium, Man City លេងមិនបង្អង់ជើងឡើយ ពោលគឺពួកគេមានឱកាសស៊ុតដល់ទៅ ២៧ដង និងគ្រប់គ្រងបាល់ដល់ទៅ៦៥ភាគរយ។


នាទី១៨ ក្រុមម្ចាស់ផ្ទះក៏ស៊ុតគ្រាប់បើកឆាក ដែលជាថ្វីជើងរបស់ កីឡាករយុវជន Brahim Diaz។ នេះជាការបង្ហាញខ្លួនក្នុងឈុតធំជាលើកដំបូងរបស់ Brahim តែបានបង្ហាញការលេងយ៉ាងល្អ។
ដល់នាទី៦៥ កីឡាករអេស្ប៉ាញដដែល បានបន្ថែម១គ្រាប់ទៀត ដើម្បីអោយ Man City នាំមុខ ២-០ ហើយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតតែម្តង។


ក្រុមមេឃខៀវ នឹងរង់ចាំជួប អ្នកឈ្នះរវាង Leicester City និង Southampton ដែលការប្រកួតរវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី២៧ វិច្ឆិកា៕
 

ព័ត៌មានទាក់ទង...