រូបបដិមាបុរាណជាច្រើនទៀតត្រូវបានរកឃើញនៅវាលស្រែក្នុងប្រទេសក្រិក
| ព័ត៌មានអន្តរជាតិ
SHARE

ក្រិក៖ ក្រសួងវប្បធម៌របស់ប្រទេសក្រិកបាននិយាយថា បំណែកនៃរូបចម្លាក់បុរាណ ដែលកសិករបានរកឃើញ កំឡុងពេលដែល ពួកគេកំពុងភ្ជួរស្រែនោះ គឺជាផ្នែកនៃរូបចម្លាក់បីនិងផ្នូរបុរាណជាច្រើនដែលត្រូវបានរកឃើញកាលពីខែមុន។

ក្រុមបុរាណវិទូបានបំពេញការងារយ៉ាងមមាញឹកតាំងពីពាក់កណ្តាលខែតុលា ដើម្បីធ្វើកំណាយរុករកនៅទីវាលក្បែរទីប្រជុំជន Atalanti ដែលមានចម្ងាយ១៥០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Athens។

ការធ្វើកំណាយនេះ បានចាប់ផ្តើមបន្ទាប់ពីកសិករបានរកឃើញបំបែកនៃរូបសំណាក់អ្នកប្រយុទ្ធវ័យក្មេងពីសម័យបុរាន ឈ្មោះថា kouros ហើយបានរាយការណ៏ភ្លាមៗទៅអាជ្ញាធរ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ក្រិក បាននិយាយកាលពីថ្ងៃសៅរ៍ថា ផ្នែករាងកាយៃរូបសំណាកថ្មកំបោរសរុបចំនួនបួនត្រូវបានគេរកឃើញ ដែលភាគច្រើន ពីត្រឹមជង្គង់ដល់ត្រឹមក ហើយបំណែកធំបំផុត មានក្បាលផងដែរ។រដ្ឋមន្ត្រីរូបនេះបន្តថា នៅពេលក្រុមបុរាណវិទូ ជីកចុះកាន់តែជ្រៅ គឺគេបានរកឃើញ ផ្នូរបុរណចំនួនប្រាំពីរ រួមជាមួយនឹងផ្នូរជាច្រើនទៀតដែលមិនទាន់ត្រូវបានកំណត់ចំនួន អោយជាក់លាក់ ប៉ុន្តែទីតាំងដែលរកឃើញនេះ ទំនងជាផ្នែកមួយនៃទីបញ្ចុះសពដែលមានទំហំធំជាងនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation