ព័ត៌មានអន្តរជាតិ

ប្រទេសព័រទុយហ្គាល់ធ្វើពហុយាត្រាយោធាដើម្បីរម្លឹកដល់ថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមលោកលើកទី១

image

ព័រទុយហ្គាល់៖ ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo de Sousa បានដឹកនាំពហុយាត្រាយោធាដ៏ធំមួយ ដើម្បីរម្លឹក ដល់ថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមលោកលើកទី១ នៅទីក្រុងLisbon នៅថ្ងៃអាទិត្យ។

កងយោធានិងប៉ូលិសច្រើនជាង ៤៥០០នាក់ បានចូលរួមក្នុងក្បួនដង្ហែរព្យុហយាត្រានេះ ហើយគេឃើញមានកងកម្លាំងយោធា មកពីប្រទេសបារាំង ,អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ក៏បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នេះដែរ។

«សង្គ្រាមលោកលើកទី ១» បានចាប់ផ្តើមពីឆ្នាំ១៩១៤ ដល់ឆ្នាំ ១៩១៨ ហើយបានសម្លាប់មនុស្ស ១៧ លាននាក់។
ក្នុងសង្គ្រាមនេះ ប្រទេសព័រទុយហ្គាល់បានបញ្ជូនធោយារបស់ខ្លួនចំនួន ១សែននាក់ទៅកាន់សមរភូមិប្រយុទ្ធ ហើយទាហានជាង ៧ពាន់នាក់បានបាត់បង់ជីវិត៕