កីឡា

អ្នកចាំទី Kasper Schmeichel ថាមានអារម្មណ៍ញ័បញ័រ​ពេលរំឭកដល់លោក Vichai មុន​ពេលឈ្នះ Cardiff

image

អ្នកចាំទី Kasper Schmeichel របស់ Leicester បាននិយាយថា រូបគេមានអារម្មណ៍ញ័បញ័រ នៅមុនពេលទទួលជ័យជម្នះ ១-០ លើ Cardiff ក្នុងជំនួប Premier League ថ្ងៃសៅរ៍ ទី​០៣ វិច្ឆិកា ។

វាជាការប្រកួតលើកទី១ របស់ក្រុមចចកខៀវ ក្រោយពីម្ចាស់របស់ខ្លួនលោក Vichai Srivaddhanaprabha និងមនុស្ស៤នាក់ទៀតស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅកីឡដ្ឋាន King Power ។

កីឡាករវ័យ៣១ឆ្នាំដែលបានស្រក់ទឹកភ្នែកអំឡុងពេលស្មឹងស្មាធមុនពេលចាប់ផ្តើមប្រកួតបាននិយាយថា ថ្ងៃនេះគឺជាថ្ងៃដ៏លំបាក ប៉ុន្តែខ្ញុំពិតជារីករាយណាស់ដែលយើងទទួលបាន៣ពិន្ទុសម្រាប់គាត់។
គួររំលឹកថា Schmeichel គឺជាម្នាក់ក្នុងចំណោមអ្នកដែលមានវត្តមាននៅហេតុការណ៍នោះកាលថ្ងៃទី២៧ ខែតុលា។

ព័ត៌មានទាក់ទង...