ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត ៥ប្រទេសទៅទស្សនកិច្ចនៅដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី

image

មណ្ឌលគិរី៖ ក្រសួងបរិស្ថាន បានរៀបចំដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី ម៉ាឡេស៊ី ឡាវ ហ្វីលីពីន និងគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សកិច្ចជាលក្ខណៈឯកជន ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តមណ្ឌលគិរី។


ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកអគ្គរដ្ឋទូតសិង្ហបុរី ម៉ាឡេស៊ី ឡាវ ហ្វីលីពីន និងគូបា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការរួមដំណើរពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត បានអញ្ជើញពិនិត្យនៅទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃណាំលៀ ទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ទស្សនាសួនសត្វម៉ាយូរ៉ា នៅច្រកព្រំដែនដាក់ដាំ (កម្ពុជា វៀតណាម) ទស្សនាភ្នំដោះក្រមុំ និងនៅទីស្នាក់ការឧទ្យានុរក្សអូររាំង សហគមន៍អណ្តូងក្រឡឹង (អេកូទេសចរណ៍ កម្មវិធីទឹកស្អាត)។


បើយោងតាមមតិសំណាល រវាងឯកអគ្គរដ្ឋទូត នៃប្រទេសទាំង ៥ ជាមួយ ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា នេះជាកត្តាសន្តិភាព ស្ថេរភាព សន្តិសុខ ទើបមានតំណាងប្រទេសទាំង៥ មានវត្តមាននៅប្រទសកម្ពុជាយើង ហើយក៏បានធ្វើដំណើរកំសាន្ដនៅតំបន់ទេសចរណ៍សំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទឹកដីនៃខេត្តមណ្ឌលគិរី
ដែលជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ភ្ជាប់និងហេដ្ឋារេចនាសម្ព័ន្ដខ្វាត់ខ្វែង ពីតំបន់មួយទៅតំបន់មួយ គឹបានមកពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាថ្នាក់ដឹកនាំ ។ (អត្ថបទ៖នាង ចន្ថា)


ព័ត៌មានទាក់ទង...