ភ្នំចំនួនពីរនៅឃុំភ្នំលៀប រងការកាយបំផ្លាញដោយគ្មានច្បាប់ ត្រូវបែកធ្លាយ ក្រោយហេតុការណ៍ធ្លាក់រថយន្តដឹកថ្មធ្លាក់សង្កត់ កម្មករស្លាប់
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភ្នំទ្រយោង ភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ មានជនរងគ្រោះម្នាក់ឈ្មោះ ឃិញ ស៊ី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបបអ្នកបើកបររថយន្តដឹកដី រស់នៅភូមិ កើតហេតុខាងលើ បានបើករថយន្តឡើងទៅដឹកដីលើភ្នំ ត្រូវបានអ៊ែស្កាកាយថ្ម រអិលធ្លាក់ពីលើភ្នំ កំពង់ជិត៧០ម៉ែត្រ បណ្តាលឱ្យ កៀបស្លាប់ភ្លាមនៅនឹងកន្លែង។

ភ្នំចំនួន២កន្លែងនេះកំពុងរងការកាយបំផ្លាញយកដីនិងថ្មលក់ ក្នុងនោះ ភ្នំទ្រយោង រងការកាយយកដីភ្នំជុំវិញអស់ជើងភ្នំ ហើយកាយផ្នែកខាងក្រោមមានជំរៅរាប់សិបម៉ែត្រ ខណៈដែលភ្នំលៀបនៅខាងជើងឈៀងខាងកើតជាប់ភូមិ កំពុងរងការ កាយអស់មួយចំហៀងភ្នំផងដែរ។

ទាក់ទិននឹងការកាយបំផ្លាញភ្នំចំនួន២កន្លែង អែម ណុយ មេឃុំភ្នំលៀបបានប្រាប់ អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០១៨ថា ភ្នំចំនួន២កន្លែងមានភ្នំលៀបនិងភ្នំទ្រយោងនេះពិតជាមានអ្នកកាយដីនិងថ្មភ្នំលក់ មែន ដែលមាន៤ទៅ៥ម្ចាស់ ហើយគ្មានច្បាប់ តែមានក្រុមហ៊ុនខ្លះមានច្បាប់នៅជើងភ្នំតែបែមកកាយយកដីភ្នំទៅវិញ។មេឃុំភ្នំលៀបបន្តថា ក្នុងចំណោម ឈ្មួញទាំងនោះ ឈ្មួញម្នាក់ឈ្មោះ យឿន សំបូរ (ហៅម៉ាប់) រស់នៅភូមិភ្នំលៀប កើតឃុំភ្នំលៀប ស្រុកព្រៈនេត្រព្រះ ជាម្ចាស់រថយន្តដែលក្រឡាប់ដែលបណ្តាលអោយកូនឈ្នួលរបស់ខ្លួនស្លាប់ដោយរថយន្តសង្កត់នោះ ហើយមានអ្នកកាយដីភ្នំ ៤ទៅ៥ម្ចាសទៀត មិនទាន់មានច្បាប់នៅតែបន្តកាយដីភ្នំ ទោះជាអាជ្ញាធរហាមឃាត់ក៏ដោយ។

លោក ឃូរ ពៅ អភិបាលស្រុកព្រៈនេត្រព្រះបានបញ្ជាក់នៅថ្ងៃទី០៥ខែវិច្ឆិកា ថា នៅភ្នំទ្រយោង ដែលមានជនរងគ្រោះស្លាប់ ដោយរថយន្តដឹកដីធ្លាក់ពីលើភ្នំសង្កត់ស្លាប់កំពុងរត់ច្បាប់ តែមានក្រុមហ៊ុនមួយចំនួនមិនទាន់មានច្បាប់ទេ ហើយលោកក៏បានបញ្ជារអោយអាជ្ញាធរឃុំចុះទៅហាមឃាត់មិនអនុញ្ញាតិអោយកាយទៀតឡើយ៕ (ដោយ៖ប៊ុនចាន់ថន)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation