កីឡា

អ្នកប្រដាល់ Floyd Mayweather ចេញប្រកួតក្រៅប្រទេសលើកដំបូង ចំថ្ងៃឆ្លងឆ្នាំថ្មីដោយប៉ះអ្នកប្រដាល់ជប៉ុន

image

អ្នកប្រដាល់អាមេរិក Floyd Mayweather នឹងចេញប្រកួតក្រៅប្រទេសលើកដំបូង ដោយប៉ះជាមួយអ្នកប្រដាល់ជប៉ុនវ័យ២០ឆ្នាំ Tenshin Nasukawa (ថេនស៊ីន សាសូកាវ៉ា) នាទីក្រុង Saitama (សៃតាម៉ា) ប្រទេសជប៉ុន។
កីឡាករទាំងពីរនឹងប្រកួតក្នុងកម្មវិធី Rizin 14 (រីស៊ីន ហ្វរថីន) ដែលដំណើរការ នៅថ្ងៃទី៣១ ខែធ្នូ ចំថ្ងៃឆ្លងឆ្នាំថ្មីតែម្ដង។

សម្រាប់ដំណឹងនេះអាចបញ្ជាក់បានថា នៅចុងឆ្នាំនេះ Floyd មិនមានការប្រកួតជាមួយ McGregor (មេកក្រេហ្ករ) , Khabib Nurmagomedov (ខាបីប នូមាហ្កូមេដូវ) ឬ Manny Pacquiao នោះទេ។

Mayweather វ័យ៤១ឆ្នាំបាននិយាយថា “ទម្ងន់និងច្បាប់នឹងត្រូវប្រកាស នៅសប្ដាហ៍ក្រោយ តែគេបានបដិសេធមិនប្រាប់ថាការប្រកួតនេះក្រោមលក្ខខណ្ឌប្រដាល់សកល ប្រដាល់សេរី ឬគុនចម្រុះ នោះទេ។”

Floyd Mayweather ប្រកួត៥០ដង មិនដែលចាញ់ទេ។ រីឯ Tenshin Nasukawa (ថេនស៊ីន សាសូកាវ៉ា) វិញ ទោះមានវ័យក្មេងជាង Mayweather ឆ្ងាយ តែគេមានបទពិសោធន៍ទាំងវាយសេរី និងគុនចម្រុះ។ គេឆ្លងកាត់ការប្រដាល់សេរីដោយមិនទាន់ចាញ់ទេ ចំនួន ២៧ប្រកួត មកហើយ៕