ឯកឧត្តម មាស សុភា ជំរុញដល់បុគ្គលិក CMAC ត្រូវបន្តបេសកម្មរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ក្នុងឱកាសអញ្ជើញចុះសួសុខទុក ជាមួយមន្ត្រីបុគ្គលិកកងឯកភាពកម្ចាត់មីនទី៥ ក្នុងខេត្តត្បូងឃ្មុំ ដែលកំពុងធ្វើ សកម្មភាពបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្នុងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្ត មណ្ឌលគីរី ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្ម ពិសេសលើកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារ វិស្វកម្ម កងយោធពលខេមរភូមិន្ទ បានជំរុញអោយមន្រ្តីជំនាញនៃមជ្ឈមណ្ឌលកំចាត់មីកម្ពុជាត្រូវ បន្តបេសកកម្មរបស់ឲ្យកាន់តែមានប្រសិដ្ឋភាពខ្ពស់ថែមទៀត ក្នុងការងារដោះមីន និងបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះឲ្យអស់ពីទឹកដីកម្ពុជាក្នុងឆ្នាំ២០២៥ តាមផែនការរបស់រាជ រដ្ឋាភិបាលដែលបានកំណត់។


ឯកឧត្តម មាស សុភា បន្តថា កន្លងមកបុគ្គលិកដោះមីនទាំងអស់ ពិតជាបានធ្វើការងារ យ៉ាងសកម្មក្នុងការស្រាវជ្រាវ រុករកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ ដើម្បីបោសសំអាត់ពីផ្ទៃដីជូនប្រជាពលរដ្ឋប្រយោជន៍ ទប់ស្កាត់គ្រោះថ្នាក់ និងពិសេសធ្វើឲ្យមានសុវត្ថិភាពសម្រាប់ បង្ករបង្កើនផល ។


ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងគិតគូរជានិច្ច អំពីសុខទុក្ខនិងការរស់នៅ របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋ គ្រប់ពេល ។


បើតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបានទទួលបន្ទុក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) មានប្រសាសន៍ឲ្យដឹងថា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកងកម្លាំង CMAC រុករកឃើញក្នុងខេត្តគោលដៅទាំង៧នេះភាគច្រើន ជាគ្រាប់ ប្រភេទ MK117, MK82 និង MK81 ដែលបន្សល់ ពីសម័យសង្គ្រាមអាមេរិកនៅកម្ពុជា វៀតណាម និងឡាវ។ គ្រាប់ទាំងនេះមួយចំនួនធំ គឺនៅមានប្រសិទ្ធិភាពបង្ករគ្រោះ ថ្នាក់គ្រប់ពេលចំពោះប្រជាពលរដ្ឋ ។


បើតាមរបាយការរបស់លោក កែវ សារ៉ាត់ ប្រធានកងឯកភាពកម្ចាត់មីនទី៥ នៅបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់ឆ្នាំ២០១៨នេះ កងឯកភាពកម្ចាត់មីនទី៥ បានបោសសម្អាតមីន លើផ្ទៃដីចំការមីនបានជាង១៤លាន ម៉ែត្រការ៉េ ក្នុងនោះបោសសម្អាតចំការគ្រាប់បានចំនួន ១០៩ លានម៉ែត្រការ៉េ កម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សបាន ២៧៤៥គ្រាប់ កម្ទេចចោលគ្រាប់មីនប្រឆាំងរថក្រោះបាន ៥៣គ្រាប់ កម្ទេចចោលយុទ្ធភណ្ឌមិនទាន់ផ្ទុះបាន ១៥២,៨៧៤ គ្រាប់ ។ ក្នុងនោះមានគ្រាប់ទម្លាក់ពីលើយន្តហោះ ១១៣គ្រាប់ ប្រភេទ M117 ៥គ្រាប់ MK82 ៩៣គ្រាប់ និង MK81 ១៥គ្រាប់៕(អត្ថបទ៖ជឹង សេងឡុង )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation