ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងទូកនៅថ្ងៃទី១០និង១១ ខែវិច្ឆិកា
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសថា ដើម្បីចូលរូមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែនប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អោយបានមហោឡារិក ស្របទៅតាម ប្រពៃណីជាតិ និងសភាពការណ៍ សេដ្ឋកិច្ចជាក់ស្ដែងរបស់ប្រទេសជាតិផងនោះ រដ្ឋបាលខេត្ត នឹងរៀបចំអោយមានការប្រណាំង ទូកនៅខេត្តកំពង់ស្ពឺ នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចសង្ឃ ជួន ណាត ដើម្បីបើកឱកាសអោយ ប្រជាពលរដ្ឋយើងចូលរួមកំសាន្ត សប្បាយរីករាយ អបអរសាទរតាមប្រពៃណីជាតិ ដោយមានការបាញ់កាំជ្រួច និងសម្ដែងសិល្បៈគ្រប់ទាំង ០២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញចូលរួមកំសាន្ត អោយបានច្រើនកុះករ ។

សូមជម្រាបថា ដើម្បីចូលរូមអបអរសាទរ និងដើម្បីត្រៀមសម្រាប់ការប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែនប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២-២៣ ខែវិច្ឆិកាខាងមុខនោះ នៅតាមបណ្តាខេត្ត នានាបានរៀបចំពិធីប្រណាំងទូក នៅក្នុងទីរួមខេត្តរបស់ខ្លួនជាបន្តបន្ទាប់ ហើយខេត្តដែលបានរៀបចំរួចនោះរួមមានខេត្តកណ្តាល ខេត្តបាត់ដំបងនិងខេត្តស្វាយរៀងជាដើម៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation