សម្តេចស ខេង អញ្ជើញចូលរូម ក្នុងទិវាពិភពលោកលើកទី១៣ នៃការរំឭកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចស ខេង អញ្ជើញចូលរូម ក្នុងទិវាពិភពលោកលើកទី ១៣ នៃការរំឭកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឡើងនៅខេត្តពោធិសាត់ កាលពីពេលថ្មីៗនេះ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ ទិវានេះមិនត្រឹមតែរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅជួយពញ្ញាក់អារម្មណ៍ ដល់ពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជា បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព កាបត់ ឬជែងទាំងប្រថុយប្រថាន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម។


សម្ដេច បន្តថា៖ទាំងនេះបង្ហាញច្បាស់ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជារៀងរាល់ឆ្នាំ។


ក្នុងឱកាសនោះ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សិស្សានុសិស្ស ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏ឧបត្ថម្ភរនាំងសុវត្ថិភាពជាច្រើនផ្ទាំងដល់ ខេត្តពោធិ៍សាត់។
រនាំងសុវត្ថិភាពចំនួន ២០០រនាំង បានឧបត្ថម្ភរដល់សាលារៀនចំនួន៥០កន្លែងនៅតាមបណ្ដាខេត្តនានានៅតាម បណ្ដោយផ្លូវជាតិលេខ ៥ និង លេខ៦ ដែលនឹងជួយរក្សានូវសុវត្ថិភាពរបស់សិស្សជាង ៥០, ០០០នាក់ នៅពេលធ្វើដំណើរទៅ និងមកពីសាលារៀនរបស់ពួកគេ។


បើតាមលោក Nutman ថ្លែងថា៖ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រទេស និងប្រជាពលរដ្ឋរបស់ខ្លួន។


លោក បន្លែមថា៖ ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះ រួមចំណែកធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាព ហើយនិងនាំឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ ជាពិសេសគឺគ្រោះថ្នាក់ដែលកើតឡើងចំពោះកុមារតូចៗដែលធ្វើដំណើរទៅមកសាលារៀនតែម្តង។

សូមជម្រាបថា ទិវាពិភពលោកលើកទី១៣ នៃការរំឭកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឡើងជារៀងរាល់ឆ្នាំចំថ្ងៃទី៣វិច្ឆិកា៕( ដោយ៖ អ៊ុន ផាណាត )


 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation