សន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធ គ្រឿងញៀន ៦១នាក់ នៅទូទាំងប្រទេសក្នុងករណីគ្រឿងញៀន ២០ករណីនៅថ្ងៃ ទី២២ ខែមិថុនា

image


ភ្នំពេញ ៖ ជនសង្ស័យចំនួន ៦១នាក់ ( ស្រី ៦នាក់ ) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ២០ករណី នៅទូទាំងប្រទេសនៅថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២២ ។ នេះបេីយោង តាម របាយការណ៍ របស់ អគ្គស្នងការ នគរបាល ជាតិ ។

ក្នុងចំណោមជនសង្ស័យទាំងចំនួន ៦១នាក់ រួមមានការជួញដូរ ១០ករណី ឃាត់ខ្លួនមនុស្ស ២៦នាក់(ស្រី៥នាក់), ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ២នាក់
,ប្រើប្រាស់ ៩ករណី ឃាត់ខ្លួនមនុស្ស ៣៣នាក់(ស្រី ១នាក់)។

លទ្ធផលនៃបង្ក្រាបនេះមាន ១០អង្គភាព បានចូលរួមបង្ក្រាបគឺ មន្ទីរបង្ក្រាបគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ខ្លួនមនុស្ស ៦នាក់ ចាប់យកថ្នាំញៀន Ice ០,៣០ក្រាម។ ខេត្តបាត់ដំបងករណីរក្សាទុក ១ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន នុស្ស ៤នាក់ ចាប់យកថ្នាំញៀន Ice ១,៩៩ក្រាម។ បន្ទាយមានជ័យករណីជួញដូរ ២ករណី ឃាត់ខ្លួនមនុស្ស ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ ចាប់យកថ្នាំ Ice ៩,០៦ក្រាម។ កំពង់ចាមករណីប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)។ កំពង់ឆ្នាំងករណីជួញដូរ ២ករណី ឃាត់ខ្លួនមនុស្ស ៨នាក់ (ស្រី ២នាក់) ចាប់យកថ្នាំ Ice ២៨,២៨ក្រាម។

ក្រៅពីនេះខេត្តកំពង់ស្ពឺ មានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ និងអនុវត្តដីកា ២ករណី ចាប់ខ្លួនមនុស្ស ២នាក់ ចាប់យកថ្នាំ Ice ០,១០ក្រាម។ ខេត្តក្រចេះករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ៣នាក់(ស្រី១នាក់) និងអនុវត្តដីកា ១ករណី ចាប់ខ្លួនមនុស្ស ១នាក់ ចាប់យកថ្នាំ Ice ៨កញ្ចប់តូច។ រាជធានីភ្នំពេញករណីរក្សាទុក ១ករណី ឃាត់ខ្លួនមនុស្ស ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ខ្លួនមនុស្ស ១១នាក់ ចាប់យកថ្នាំ Ice ០,២១ក្រាម។ ខេត្តរតនគិរីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ (ស្រី ២នាក់) ចាប់យកថ្នាំ Ice ១០០,៤៣ក្រាម និងខេត្តត្បូងឃ្មុំករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ចាប់យកថ្នាំ Ice ១៩កញ្ចប់តូច៕