គ្រូ Juventus ធានា​ថា Cristiano Ronaldo នឹង​ស៊ុតបញ្ចូលទី Manchester United នៅយប់​នេះ
| កីឡា
SHARE

អ្នក​ចាត់​ការ​ Massimiliano Allegri បាន​និយាយ​ថា Cristiano Ronaldo នឹង​អាច​រក​គ្រាប់​បាល់​បាន​ទល់​នឹង​​អតីត​ក្លឹប​ចាស់ Manchester United នៅ UEFA Champions League នារាត្រី​នេះ​ម៉ោង​៣​រំលង​អាធ្រាត្រ។

Juventus និង Man UTD ត្រូវ​ជួប​គ្នា​ម្ដង​ទៀត​នៅ​យប់​នេះ​នា​ទីក្រុង Turin ប្រទេស​អ៊ីតាលី​សម្រាប់​ការ​ប្រកួត​ទី​៤​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល H។ មុន​ការ​ប្រកួត​មក​ដល់​លោក Allegri មាន​ជំនឿ​ចិត្ត​​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​នឹង​អាច​រក​គ្រាប់​បាល់​បាន។ CR7 នឹង​ទាត់​បញ្ចូល​ទី​នៅ​ថ្ងៃ​ពុធ​នេះ។ គេ​មិន​បាន​លេង​ប្រកួត​ទី​១​និង​ទី​២ទេដោយគេ​លេង​បាន​​លេង​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា Ronaldo មិន​ទាន់​រក​​បើក​គណនី​រក​គ្រាប់​បាល់​ឲ្យ​ Juventus បាន​នៅ​ឡើយ​ទេ​នៅពានរង្វាន់អឺរ៉ុប ហើយ​ធ្លាប់​ត្រូវ​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ពេល​ប៉ះ​ Valencia ទៀតមុនពេល​ជួយ​ក្រុមនៅអ៊ីតាលី​ឈ្នះ Man Utd កាល​ខែ​មុន​នៅ​ដី Old Trafford។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation