ព័ត៌មានអន្តរជាតិ

អតីតជនភៀសខ្លួនមួយរូបក្លាយជាស្ត្រីជនជាតិអាមេរិកដើមកំណើតសូម៉ាលីដំបូងគេដែលបានជាប់ឆ្នោតក្នុងសភាអាមេរិក

image

អាមេរិក ៖ បន្ទាប់ពីបានក្លាយខ្លួនជាសមាជិកសភាអាមេរិកដើមកំណើតសូម៉ាលីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ភ្លាមៗនោះ លោកស្រី Ilhan Omar បាននិយាយថា នាងនៅតែរីករាយដែលនាងត្រូវបានគេស្គាល់ថា នាងមានប្រភពពីប្រទេសស៊ូម៉ាលី ដែលជាសញ្ញាតិ ដើមរបស់នាងនោះ។ ហើយនាងបាននិយាយនៅលើទូរទស្សន៍ថា «ប្រសិនបើអ្នកខិតខំនិងជឿជាក់ថា អ្នកអាច បង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់អ្នក អ្នកអាចសម្រេចបាននូវអ្វីទាំងអស់»។

ហើយក្នុងនាមជាស្ត្រីស្បែកខ្មៅ សមាជិកសភារូបនេះ បានឆ្លើយតបនៅនឹងគោលនយោបាយប្រកាន់ពូជសាសន៍របស់លោកដូណាល់ត្រាំថា «យើងគួរតែទទួល ស្គាល់ថា គាត់ជាអ្វី និងផ្លាស់ប្តូការសន្ទនាអោយលើសពីគាត់ ដើម្បីផ្លាស់ប្តូរកន្លែងដែលការបែកបាក់នេះ អោយក្លាយទៅជាទីតាំង នៃក្តីសង្ឃឹមនិងរួមបញ្ចូលគ្នា។

លោកស្រី Ilhan Omar អាយុ៣៧ឆ្នាំ គឺជាអ្នកនយោបាយជនជាតិសូម៉ាលី - អាមេរិចមកពីរដ្ឋមិនីសូតា ហើយកាលពីឆ្នាំ២០១៦ លោកស្រីត្រូវបានជ្រើសរើសជាសមាជិកគណបក្សDFL ។

លោកស្រី Omar បានយកឈ្នះ លោកស្រី Jennifer Zielinski មកពីគណបក្សសាធារណរដ្ឋដោយ សម្លេង ៧៨,២% លើ ២១.៨% នៅក្នុងមណ្ឌលបោះឆ្នោតទី 5 នៃរដ្ឋមិនីសូតានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

លោកស្រី បានក្លាយជាសមាជិកសភាអាមេរិកាំង ដើមកំណើតសូម៉ាលីទី១ ហើយជ័យជម្នះនេះ ក៏បានធ្វើឱ្យលោកស្រីក្លាយ ជាស្ត្រីមូស្លីមទី២ បន្ទាប់ពីស្ត្រីមូស្លីមទី១ ឈ្មោះ Rashida Tlaib ដែលជាសមាជិកសភានៃតំបន់Detroit៕