ក្មេងៗសិស្សសាលាទាំង ៧៩នាក់ដែលត្រូវបានក្រុមខ្មាន់កាំភ្លើងចាប់ពង្រត់នៅក្នុងប្រទេសកាមេរូនត្រូវបានដោះលែងវិញហើយ
| ព័ត៌មានអន្តរជាតិ
SHARE

កាមេរូន៖ បើយោងតាមអភិបាលនៃតំបន់ភាគពាយព្យប្រទេសកាមេរូន បានអោយដឹងថា សិស្សទាំងអស់ដែលត្រូវបានចាប់ពង្រត់ ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណត្រូវបានដោះលែងអស់ហើយកាលពីថ្ងៃពុធ។

លោក Adolphe Lele L'Afrique Deben Tchoffo បានបន្ថែមថា មនុស្ស៤ នាក់នៅតែបាត់ខ្លួន ដែលរួមទាំងអ្នកបើកបរម្នាក់ ,គ្រូបង្រៀនពីរនាក់ និងនាយកសាលាម្នាក់។ ហើយសិស្ស៧៩នាក់ដែលត្រូវបានដោះលែងមានអាយុចន្លោះពី១១ ទៅ១៧ឆ្នាំ។
តំបន់ភាគពាយ័ព្យនិងនិរតីនៃប្រទេសកាមេរ៉ូន គឺជាតំបន់អស្ថេរភាពដែលបង្កឡើងដោយក្រុមប្រដាប់អាវុធបំបែកខ្លួន។

ការប្រយុទ្ធគ្នារវាងក្រុមយោធានិងក្រុមបំបែកខ្លួនបានកើនឡើងបន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបបាតុកម្មអហិង្សាដែលរៀបចំឡើង ដោយក្រុមគ្រូបង្រៀននិងក្រុមមេធាវីនិយាយភាសាអង់គ្លេស ដែលតវ៉ាពីអ្វីដែលពួកគេនិយាយថា ពួកគេត្រូវបានគេមិនយកចិត្តទុក ដាក់ពីសំណាក់ក្រុមអ្នកប្រើប្រាស់ភាសាបារាំងភាគច្រើននៅក្នុងប្រទេសយេមែន។

មនុស្សរាប់រយនាក់ត្រូវបានសម្លាប់កាលពីឆ្នាំកន្លងទៅ ហើយក្រុមបំបែកខ្លួន បានប្តេជ្ញាថា នឹងប្រើប្រាស់តំបន់ខាងលើ ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្រ្តសម្រាប់បង្កើតរដ្ឋបំបែកខ្លួន ដែលពួកគេនឹងដាក់ឈ្មោះថា Ambazonia ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation