អតីតអនុប្រធានាធិបតីប្រទេសអេក្វាទ័រត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីធ្វើកូដកម្មបង្អត់អាហារខ្លួនឯង២សប្ដាហ៍
| ព័ត៌មានអន្តរជាតិ
SHARE

អេក្វាទ័រ៖ ក្រុមបុគ្គលិកពេទ្យកំពុងតាមដានលើស្ថានភាពសុខភាព របស់អតីតអនុប្រធានាធិបតីអេក្វាឌ័រ ដែលត្រូវបានត្រូវបាន កាត់ទោសនៅក្នុងរឿងអាស្រូវអំពើពុករលួយធំបំផុត បន្ទាប់ពីកើតមានការព្រួយបារម្ភពីបញ្ហាសុខភាពរបស់គាត់ ខណៈដែលលោក បានធ្វើកូដកម្មអត់អាហារអស់រយៈពេល២សប្ដាហ៍មកហើយនោះ។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ លោក Edison Ramos នាយកមន្ទីរពេទ្យ Carlos Andrade Marin ក្នុងទីក្រុង Quito បាននិយាយថា សុខភាពរបស់លោកJorge Glas មិនបានបង្ហាញសញ្ញានៃការចុះខ្សោយខាងផ្លូវចិត្តឬប្រព័ន្ធសរសៃប្រសាទ នោះទេ។


រដ្ឋាភិបាលអេក្វាឌ័របានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា សុខភាពរបស់អតីតអនុប្រធានាធិបតីប្រទេសអេក្វាទ័រលោកJorge Glas ដែលកំពុងជាប់ឃុំឃាំងនោះ គឺមានស្ថេរភាពល្អទេ ប៉ុន្តែលោកនឹងត្រូវបញ្ជូនទៅកន្លែង មជ្ឈមណ្ឌលថែទាំវេជ្ជសាស្រ្ត ដែលគាត់ អាចទទួលបានការព្យាបាលដោយប្រើសារ៉ូមកំលាំងនិងអាហារ។

លោកJorge Glas បានប្រកាសកូដកម្មអត់អាហារកាលពីខែតុលា ដើម្បីប្រឆាំងនឹងការផ្ទេរររូបលោកមកកាន់ពន្ធនាគារសន្តិសុខ ជាន់ខ្ពស់។
លោក Glas ត្រូវបានផ្តន្ទាទោសឱ្យជាប់គុក ៦ ឆ្នាំកាលពីឆ្នាំ២០១៧ ពីបទពុករលួយ បន្ទាប់ពីលោកបានរៀបចំផែនការ ដើម្បីទទួលសំណូករាប់លានដុល្លាពីក្រុមហ៊ុនសំណង់យក្សរបស់ប្រេស៊ីល Odebrecht៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation