ប្រធានWTO និយាយថា ប្រទេសចិនដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក
| ព័ត៌មានអន្តរជាតិ
SHARE

ស្វីស៖ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Roberto Azevedo បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ នៅលើទូរទស្សន៍ដ៏ធំរបស់ចិនថា ចាប់តាំងពីប្រទេសចិនបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅក្នុងឆ្នាំ ២០០១នោះ ប្រទេសចិន បានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការសន្ទនានិងចរចារនៅក្នុងអង្គការអន្តរជាតិមួយនេះ។

និយាយអំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលចិនកំពុងប្រឈមមុខ លោក Roberto បាននិយាយថា ប្រទេសចិនមានចក្ខុវិស័យ មួយច្បាស់លាស់ ដែលអាចនាំឱ្យប្រទេសនេះ មានវិធីសាស្ត្រជាច្រើនអាចយកឈ្នះលើឧបសគ្គទាំងឡាយដែលខ្លួន កំពុងជួបប្រទះ។

អគ្គនាយកអង្គការWTO បានលើកទឹកចិត្តប្រទេសនានាឱ្យចាត់ទុកប្រទេសចិនតាមរបៀបវិជ្ជមាននិងស្ថាបនា ដោយបន្ថែមថា ចាប់តាំងពីប្រទេសចិនបានចូលជាសមាជិក WTO កាលពីឆ្នាំ ២០០១ សេដ្ឋកិច្ចរបស់ប្រទេសចិន បានបន្តរីកចម្រើនយ៉ាងឆាប់ រហ័ស ដែលជួនកាលអាចធ្វើឱ្យមានការសង្ស័យ។

ប្រមុខអង្គការពាណិជ្ជកម្មពិភពលោករូបនេះ បានចង្អុលបង្ហាញថា អង្គការពាណិជ្ជកម្មពិភពលោក នឹងរក្សាឱ្យមានលំដាប់ ពាណិជ្ជកម្មតាមលំដាប់លំដោយ ជាមួយនឹងច្បាប់របស់ខ្លួន ដែលបានផ្តល់អត្ថប្រយោជន៍ដល់សមាជិកទាំងអស់ មិនត្រឹមតែ សម្រាប់ប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងប្រទេសផ្សេងទៀតផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation