ស្ពានអាកាសមួយបានដួលរលំនៅក្នុងទីក្រុងវ៉ារ៉ាណាស៊ី (Varanasi) ប្រទេសឥណ្ឌាបណ្តាលឲ្យមនុស្សយ៉ាងតិច១៨នាក់បានស្លាប់
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងតិច១៨នាក់បានបាត់បង់ជីវិតនៅពេលដែលស្ពានអាកាសមួយដែលកំពុងស្ថិតនៅក្រោមការសាងសង់បានដួលរលំនៅក្នុងភាគខាងជើងប្រទេសឥណ្ឌា។

មនុស្សជាច្រើននាក់ទៀតត្រូវបានគេព្រួយបារម្ភថាបានជាប់នៅក្រោមស្ពាននោះដែលបានបាក់ធ្លាក់ទៅលើផ្លូវនៅក្នុងទីក្រុងវ៉ារ៉ាណាស៊ី (Varanasi) ។


រថយន្តជាច្រើនគ្រឿង និងម៉ូតូមួយគ្រឿងក៏ត្រូវបានបំផ្លាញផងដែរ នៅពេលដែលបេតុងស្ពានទំនងជាមានប្រវែង១៥ម៉ែត្រ និងទទឹង២ម៉ែត្រនោះបានដួលរលំកាលពីរសៀលថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍មួយរបស់កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិបាននិយាយថា មកទល់ពេលនេះក្រុមការងាររបស់ពួកគេបានជួយសង្គ្រោះអ្នកនៅមានជីវិតចេញពីក្រោមស្ពាននោះបាន៣នាក់ហើយ។


ប្រព័ន្ធផ្សព្វផ្សាយមួយរបស់ប្រទេសឥណ្ឌាបាននិយាយថា មូលហេតុនៃការដួលរលំនេះនៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានប្រវត្តិជាយូរមកហើយនៃគ្រោះថ្នាក់ក្នុងការសាងសង់ដែលបណ្តាលមកពីសម្ភារៈគ្មានគុណភាព និងកម្មករមិនបានទទួលការបណ្តុះបណ្តាល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation