ក្រុមហ៊ុន Samsung បង្ហាញទូរស័ព្ទដៃជំនាន់ថ្មីដែលអាចបត់បាន
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ឧស្សាហកម្មទូរស័ព្ទស្មាតហ្វូនកំពុងតែស្វែងរកវិធីសាស្ត្រថ្មីមួយ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ និងធ្វើឱ្យទីផ្សារនៃការលក់ ធ្លាក់ចុះ ឱ្យងើបឡើងវិញ តាមរយៈបច្ចេកវិទ្យាដ៏ជឿនលឿននិងភាពច្នៃប្រឌិត។

ក្រុមហ៊ុន Samsung បានបង្ហាញសក្តានុពលឈានមុខគេ តាមរយៈការនាំយកទូរស័ព្ទដែលមានអេក្រង់ដែលអាចបត់បែនបានមក កាន់មនុស្សជុំវិញពិភពលោកបន្ទាប់ពីបានសន្យានិងបង្ហើបអំពីបច្ចេកវិទ្យានេះអស់ជាច្រើនឆ្នាំមកហើយនោះ។
ភាពអស្ចារ្យនៃអេក្រង់ទូរស័ព្ទដែលអាចបត់បាននេះ គឺជាឧបករណ៍មួយ ដែលធ្វើឱ្យកាន់តែប្រសើរ សម្រាប់បំពេញការងារ និងការកម្សាន្តសប្បាយ ជាមួយនឹងការបង្កើនទំហំអេក្រង់ ដោយមិនចាំបាច់ធ្វើឱ្យទូរស័ព្ទមានទំហំធំពេកនោះ។

នៅយប់ថ្ងៃទី០៧ ខែវិច្ចិកា ក្រុមហ៊ុន Samsung បានប្រកាសថា ស្មាតហ្វូនដែលមានអេក្រង់បត់ចូលគ្នាបានរបស់ខ្លួននឹងចេញ លក់នៅឆ្នាំក្រោយ ហើយវាត្រូវបានគេរំពឹងថា នឹងប្រកួតប្រជែងជាមួយទូរស័ព្ទអេក្រង់អាចបត់បែនមួយចំនួនទៀត។
ប៉ុន្តែវានៅមិនច្បាស់ទេថា តើស្មាតហ្វូតអេក្រង់បត់បាននេះ នឹងទទួលបានការគាំទ្រខ្លាំងឫអត់ទេ ហើយទូរសព័្ទត្រូវបានគេ រំពឹងថានឹងមានតម្លៃលើសពី ១០០០ដុល្លារអាមេរិក។

នៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍របស់Samsung ហៅកាត់ថា SDC ឆ្នាំ ២០១៨ ក្រុមហ៊ុន Samsung បានហៅឈ្មោះអេក្រង់នេះថា Infinity Flex Display ដែលនិយាយអោយស្រួលស្តាប់ទៅ គឺអេក្រង់កោង អាចបត់ត្រលប់ចូលគ្នាបាន។ អេក្រង់របស់ទូរសព្ទនេះ មានទំហំ ៧.៣អ៊ីញ ជាប្រភេទ OLED ជាមួយផ្ទៃលាតធំខ្លាំង ដែលអាចចាត់ទុកជាថេប្លេត ប្រភេទ Mini មួយគ្រឿង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation