កីឡា

ភ្នាក់ងារ Ronaldo ទៅដល់ Barcelona ដើម្បីពិភាក្សាលទ្ធភាពនៃការផ្ទេរមួយ

image



អតីតតារាឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានភ្នាក់ងាររបស់គាត់ ធ្វើជាតំណាងក្នុងការពិភាក្សាជាមួយប្រធានក្លិប Barcelona ។នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។

Ronaldo បានប្រាប់ទៅក្រុម Manchester United ដោយទទូចថាគាត់ចង់ចាកចេញពី Old Trafford ប្រសិនបើទទួលបានសំណើដ៏សមរម្យណាមួយ ខណៈតារាបាល់ទាត់ព័រទុយហ្គាល់រូបនេះ ចង់លេងនៅពានរង្វាន់ Champions League ។

កីឡាករវ័យ 37 ឆ្នាំ ត្រូវបានគេរាយការណ៍ថាបានទៅដល់មជ្ឈមណ្ឌលហ្វឹកហាត់របស់ក្រុមព័រទុយហ្គាល់ ក្នុងទីក្រុង Lisbon កាលពីថ្ងៃចន្ទ ខណៈគាត់ បានខកខានការចាប់ផ្តើមយុទ្ធនាការថ្មីរបស់ Man Utd ដោយក្លិបបានលើកឡើងពីហេតុផលគ្រួសាររបស់គាត់។

Chelsea ដែលជាគូប្រជែង Premier League ត្រូវបានរាយការណ៍ពីចំណាប់អារម្មណ៍លើកីឡាករអន្តរជាតិព័រទុយហ្គាល់ ប៉ុន្តែ AS អះអាងថា ភ្នាក់ងាររបស់ Ronaldo ពោលគឺលោក Jorge Mendes ក៏បានពិភាក្សាពីលទ្ធភាពផ្ទេរទៅកាន់ក្លិបយក្សកាតាឡាន Barcelona អំឡុងអាហារពេលល្ងាចជាមួយប្រធានរបស់ពួកគេ គឺលោក Joan Laporta ។

Man Utd មិនចង់លក់ Ronaldo នៅដំណាក់កាលនេះទេ ប៉ុន្តែយោងទៅតាម The Athletic ក្រុមតោខៀវ និងម្ចាស់ថ្មី Todd Boehly ចាប់អារម្មណ៍ចំពោះការផ្ទេរមួយនេះ៕