កីឡា

Fulham ទិញខ្សែបម្រើរបស់ Man Utd ក្នុងតម្លៃ 10 លានផោន

image



ក្រុមចំណូលថ្មីនៃក្របខណ្ឌ Premier League ពោលគឺ Fulham បានយល់ព្រមលើកិច្ចព្រមព្រៀង 10 លានផោន រួមទាំងប្រាក់បន្ថែមសម្រាប់ក្រុម Manchester United ដើម្បីទិញខ្សែបម្រើប្រេស៊ីល Andreas Pereira ។

Pereira វ័យ 26 ឆ្នាំ បានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងនៅក្លិប Flamengo ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយក្រុម Fulham ។

គេបានចូលរួមជាមួយ Man Utd កាលពីឆ្នាំ 2012 ប៉ុន្តែមិនមានឱកាសលេងនោះទេ ហើយក៏បានចំណាយពេលខ្ចីជើងនៅ Granada, Valencia និង Lazio ផងដែរ។ Pereira លេងសរុប 74 ដងសម្រាប់បិសាចក្រហម ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់។

ការចុះហត្ថលេខានេះ នឹងក្លាយជាលើកទី 2 របស់ Fulham នៅមុនរដូវកាលថ្មីនេះ ចាប់តាំងពីការឡើងពីក្របខណ្ឌ Championship ដោយបាននាំយកខ្សែបម្រើការពារព័រទុយហ្គាល់ Joao Palhinha ពី Sporting Lisbon ក្នុងតម្លៃ 17 លានផោន៕