កីឡា

Fulham ខ្ចីជើងខ្សែបម្រើស្លាបក្លិប Shakhtar Donetsk

image



ក្លិប Fulham ដែលទើបតែឡើងមកកាន់ក្របខណ្ឌ Premier League រដូវកាលថ្មី បានយល់ព្រមក្នុងលក្ខខណ្ឌខ្ចីជើងខ្សែបម្រើស្លាបរបស់ Shakhtar Donetsk កីឡាករ Manor Solomon ។

ខ្សែបម្រើស្លាបវ័យ 22 ឆ្នាំរូបនេះ នឹងមកដល់ទីក្រុងឡុងដ៍ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដើម្បីចូលរួមជាមួយក្រុមរបស់លោក Marco Silva សម្រាប់រដូវកាលថ្មីខាងមុខនេះ។

ក្លិបទាំងពីរ ត្រូវបានគេរាយការណ៍ថាជិតឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ដែលមានតម្លៃប្រហែល 6 លានផោនកាលពីខែមុន ប៉ុន្តែការពិភាក្សាត្រូវបានប៉ះពាល់ដោយសេចក្តីសម្រេចរបស់ FIFA ដែលធ្វើឱ្យកីឡាករបរទេសដែលមានមូលដ្ឋាននៅអ៊ុយក្រែន ត្រូវព្យួរកិច្ចសន្យារបស់ពួកគេរហូតដល់ខែមិថុនា ឆ្នាំ 2023 ។

យ៉ាងណាក៏ដោយ Fulham បានចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងខ្ចីជើងវិញ ហើយការផ្ទេរនេះ នឹងត្រូវបញ្ចប់៕