គ្រប់បែកសម្លាប់មនុស្សរាប់សិបនាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅមាត់ទន្លេសេកុង!!!
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង:ប្រជាបលរដ្ឋនៅភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង នៅព្រឹកទី៨ ខែវិច្ឆិការ បានប្រគល់គ្រាប់ទំលាក់ពីលើយន្តហោះមួយគ្រាប់ជូនសមត្ថកិច្ច ដើម្បីយកទៅរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព។

មន្ត្រីCMACបានអោយដឹងថាគ្រាប់នេះជាប្រភេទគ្រាប់Mk 82 សំរាប់បាញ់ផ្លោង ឫក៏ទម្លាក់ពីលើយន្តហោះ ដែលគ្រាប់ខាងលើនេះវាអាចសម្លាប់មនុស្សរាប់សិបនាក់ ប្រសិនបើវាផ្ទុះឡើង។

ហើយគ្រាប់នេះត្រូវបានប្រើក្នុងសម័យសង្គ្រាមអាមេរិកាំង ដែលទម្លាក់សម្លាប់ប្រជាពលរដ្ឋខ្មែរពេញផ្ទៃប្រទេស។

សមត្ថកិច្ចបន្តថា គ្រាប់នេះវាអាចផ្ទុះបាន ព្រោះថាគីបនៅល្អ ច្រេះមិនកាន់។ហើយវាជាងសំណាងល្អណាស់សម្រាប់ប្រជាពលរដ្ឋនៅភូមិបានមួង មិនបានប៉ះពាល់វា ឫវាកម្ទេចយកទៅលក់អេតចាយ ហើយបានរាយការមកសមត្ថកិច្ចទាន់ពេល។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation