ប្រជាពលរដ្ឋ១៦០នាក់ ពុលចំណីអាហារក្នុងពិធីបុណ្យសពនៅស្រុកអូរជុំ
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរីៈ ប្រជាពលរដ្ឋចំនួន១៦០នាក់បានក្អូតចង្អោរគ្រប់ៗគ្នាខណៈដែលពួកគាត់បានចូលរួមក្នុងពិធីបុណ្យសពសង្សយ័អាចពុលចំណីអាហារក្នុងពិធីនោះ។

ហេតុការណ៍ពុលចំណីអាហារក្នុងពិធីបុណ្យសពនេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍១កើតខែកត្តិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ក្នុងភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតគិរីបានឱ្យដឹងតាមទូរស័ព្ទថាបន្ទាប់ពីកើតហេតុភ្លាមក៏បានបញ្ជូនក្រុមគ្រូពេទ្យចុះទៅទីតាំងនោះដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ។

លោកបន្តថាមូលហេតុក្អូតចង្អោរនេះគឺបណ្តាលមកពីពួកគាត់បរិភោគចំណីអាហារមិនមានអនាម័យល្អ។​

តែករណីនេះមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ។


បើគិតមកដល់ម៉ោង៤ល្ងាចថ្ងៃដដែលនេះស្ថានភាពរបស់ពួកគាត់បានធូរស្រាលវិញហើយដោយមានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះពិនិត្យព្យាបាល និងធ្វើការតាមដានសុខភាពជូនពួកគាត់រហូតដល់ពួកគាត់បានជាសះស្បើយឡើងវិញផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation